ផលិតផល​ធម្មជាតិ ៤ មុខ​ដែល​អាច​ជួយ​ព្យាបាល ​សម្រស់​ឲ្យ​ស្រស់​ផូរផង់​

05/09/2017 -  228

អ្នក​ប្រហែលជា​នឹកស្មាន​មិន​ដល់ ហើយ​ក៏​ប្រហែលជា​មាន​ការភ្ញាក់ផ្អើល ​នៅពេល​ដែល​ដឹង​ថា ផលិតផល​ដែល​បានមក​ ពី​ធម្មជាតិ​មួយចំនួន ដូច​ដែល​រៀបរាប់​ខាងក្រោម​នេះ គឺ​អាច​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​មាន​សភាព​ទន់ ​រលោង​ជាង​មុន​។​

​ក្រមួន​ឃ្មុំ​

​យើង​ទាំងអស់​គ្នា​តែងតែ​គិតថា ក្រមួន​គឺជា​កាកសំណល់​ធម្មតា​ ដែល​គេ​បាន​ពូត​យក​ទឹកឃ្មុំ​ចេញ​អស់ ក៏​ប៉ុន្តែ​វា​ក៏​អាច​ផ្តល់​អត្ថប្រយោជន៍​ សម្រាប់​ស្បែក​របស់​អ្នក​ផងដែរ​។ដូច្នេះ​អ្នក​គួរតែ ​យក​ក្រមួនឃ្មុំ​មក​លាប​ម៉ាស្សា​តិចៗ លើ​ស្បែក​របស់​អ្នក រ​ហួត​ដល់​ចេញ​ប្រេង​មក​ក្រៅ​លើ​ស្បែក វិធី​នេះ​អាច​ជួយ​ឲ្យ​ ស្បែក​របស់​អ្នកមាន​សំណើម​។​

​ទឹកឃ្មុំ​

​ទឹកឃ្មុំ​ជា​ឱសថ​ធម្មជាតិ ​ដែល​សម្បូរ​នូវ​វីតាមីន និង​សារធាតុ​រ៉ែ​ពិសេសៗ​ជាច្រើន ដែល​ជួយ​ដល់​សុខភាព​ស្បែក និង​សុខភាព​រាងកាយ​ផ្ទាល់​។ទឹកឃ្មុំ​ ត្រូវបានគេទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ សម្រាប់​ជា​ការថែរក្សា​ស្បែក ម្យ៉ាងវិញទៀត ​អ្នក​អាច​អនុវត្ត​វា​ដោយ​ខ្លួន​ង​ង​នៅផ្ទះ​បាន​។

ហើយ​វា​ក៏​ត្រូវបាន​គេ​បញ្ចាក់​ថា​មាន​សុវត្ថិភាព​សម្រាប់​ស្បែក ហើយ​អាច​ព្យាបាល​ស្បែក​កើតមុន​ដោយ​យក​ទឹកឃ្មុំ​មក​លាយ​ជាមួយ​នឹង​ទឹក​ក្រូចឆ្មា រួច​ធ្វើការ​ម៉ាស្សា​ លើ​ស្បែក​មុខ​លើសពីនេះទៅទៀត​អាច​ចួយ​បំបាត់​ការឈឺចាប់​ បាន​មួយចំនួន​ដោយសារ​ការ​រលាក​។​

​ផ្លែ​ប៊ឺ​

​ជាធម្មតា​អ្នក​តែងតែ​បាន​ដឹង​ថា​ អ្នក​ដែល​មាន​បញ្ហា​ស្បែក​ស្ងួត នឹង​ងាយ​រមាស់​គួរតែ​ ប្រើប្រាស់​ប៊ឺ​កាកាវ​ដើម្បី ​ព្យាបាល​បញ្ហា​ទាំ​អស់​នេះ​។អ្នកជំនាញ​ផ្នែក​សម្រស់​បាន​និយាយថា វា​គឺជា​ឱសថ​ម្យ៉ាង​ដ៏​ល្អ​សម្រាប់​ព្យាបាល​ស្បែក​ស្ងួត និងបង្ការភាពចាស់ផងដែរ​។​

​ទឹក​

​កុំ​ភ្លេច​ថា​ការ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន ​ក៏​មាន​សារៈសំខាន់​ជួយ​ឲ្យ​ស្បែក​របស់​អ្នក មាន​សំណើម​ផងដែរ​។ប្រសិនបើ​អ្នក​ផ្តល់​ទឹក​គ្រប់គ្រាន់​ ដល់​រាងកាយ​របស់​អ្នក​វា​ គឺ​អាច​ជួស​សម្រួល​ដល់​ការ រំលាយ​អាហារ​បាន​ច្រើន​។ទឹក​គឺជា​ផ្នែក​មួយ ​ដ៏​សំខាន់​ដល់​សុខភាព និង​សម្រស់​។មនុស្សពេញវ័យ​គួ​តែ​ញ៉ាំ​ទឹក​ឲ្យបាន ៨ កែវ​ក្នុង​មួយ​ថ្ងៃ​ដើម្បី​សុខភាព និង​ស្បែក​មាន​សំណើម​៕

​ដោយ​៖​ជួប វត្ដី​

ព័ត៌មានផ្សេងទៀត