កំពូលបន្លែ​ទាំង១០​មុខ​ ដែលល្អចំពោះ​សុខភាព

06/09/2017 -  221

​ការ​ទទួលទាន​បន្លែ​ផ្លែឈើ មាន​ផល​ល្អ​សម្រាប់​សុខភាព​ខ្លាំងណាស់ ព្រោះ​ក្រៅពី​សម្បូរ​ទៅ​ដោយ​វីតាមីន ​ដែល​ជា​ផ្នែក​មួយ​សំខាន់ ​ជួយ​បន្ថែម​ភាព​រឹង​ម៉ាំ​ ដល់​សារពាង្គកាយ​ហើយ ពណ៌​ចម្រុះ​មិន​ថា​ខៀវ ក្រហម ទឹកក្រូច លឿង ស្វាយ ស ដែល​ពណ៌​ទាំងអស់នេះ មាន​សារធាតុ​សំខាន់​ ក្នុង​ការកសាង​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​ ជៀសវាង​ពី​ជម្ងឺ​ផ្សេងៗ​បាន​ទៀត​ផង​។​

1-ព​ពាយ មាន​ប្រូតេអ៊ីន និង​កាស្យូ​ម​ខ្ពស់ ល្អ​សម្រាប់​អ្នក​ដែល​ មិន​ចង់​បាន​រូបរាង​ធា​ត់​។

2-ស្លឹក​ខ្ទឹម មាន​ប្រេង​ក្រអូប​ជួយ​បន្ធូរ​អាការៈ​ផ្ដាសាយ និង​មាន​សារធាតុ​ជួយ​ការពារ​មហារីក​។

3-ខ្ទឹម​បារាំង ជួយ​បន្ថយ​អាការៈ​អ្នកជម្ងឺ​បេះដូង និង​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​សរសៃរ​ឈាម​។

4-ខាត់​ណា មាន​កាស្យូ​ម​ខ្ពស់ និង​មាន​សារធាតុ​ការពារ​ជំងឺ​ពុក​ឆ្អឹង និង​មហារីក។

5-ស្ពៃ​បូកគោ ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ធ្វើឱ្យ​លាមក​ទន់​ងាយស្រួល​បន្ទោ​របង់ ជា​អាហារ​ផ្ដល់​សុខភាព​ សម្រាប់​អ្នក​ម្ដាយ​កំពុង​មាន​ទម្ងន់​។​

6-ស្លឹក​បាស មាន​វីតាមីន A ខ្ពស់ ដែល​មាន​ប្រយោជន៍​សម្រាប់​កែវភ្នែក និង​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់ ​ជម្ងឺមហារីក​ក្នុង​ក្រពះ​អាហារ។

7-ម្រះ រសជាតិ​ល្វីង​របស់​វា​មាន​សារធាតុ​ថ្នាំ​ខ្លះៗ បើ​បុក​ហើយ​ពូត​យកមក​ធ្វើ​ជា​ថ្នាំ ផឹក​អាច​ជួយ​បន្ថយ​កម្រិត​ជាតិ​ស្ករ​ នៅក្នុង​ឈាម​បាន។ 

8-ស្លឹក​ត្រចៀកក្រាញ់ មាន​វីតាមីន B ខ្ពស់ ជួយ​ឱ្យ​រាងកាយ​មិនសូវ​ឈឺ​ចុកចាប់ ជួយ​ខួរក្បាល​បង្កើន​ការចងចាំ និង​ថែរក្សា​សំបុរស្បែក​ឱ្យ​ស្អាត ព្រមទាំង​បន្ថយ​អា​ការៈឈឺ​ចុកចាប់​។

9-ស្អំ អ្នកខ្លះ​យល់​ថា​ញ៉ាំ​ស្អំ​នាំ​ឱ្យ​ស្អុយ​មាត់ ប៉ុន្តែ​ស្អំ​មាន​គុណប្រយោជន៍​ ជួយ​បន្ថយកំដៅ​ក្នុង​រាងកាយ​ បាន​យ៉ាង​ពូកែ​សក្តិ​សិទ្ធិ​។

10- ​ជី​វ៉ាន់ស៊ុយ ជួយ​បណ្ដេញ​ខ្យល់​ក្នុង​ពោះវៀន មាន​សារធាតុ​បម្រុង​អាហារ និង​មាន​សារធាតុ​ បន្ធូរ​អាការៈ​ផ្ដាសាយ ព្រមទាំង​សំបូរ​ទៅ​ដោយ​វីតាមីន A និង C៕

ដោយ៖ ជួប វត្ដី

ព័ត៌មានផ្សេងទៀត