ដឹងត្រួសៗពី iPhone 8 ដែលនឹងចេញឆាប់ៗ

07/09/2017 - Views:47

ក្រុមហ៊ុនApple កំពុងត្រៀមរៀបចំបង្ហាញទូរស័ព្ទដៃiPhone8 នៅខែកញ្ញា។ សម្រាប់ទូរស័ព្ទដៃ iPhone 8 ដែលនឹងបង្ហាញខ្លួននៅពេលខាងមុខនេះ រំពឹងថា នឹងមានការប្រែប្រួលដ៏ធំមួយពីក្រុមហ៊ុន ដែលចង់អោយអ្នកគាំទ្រផលិតផលរបស់ខ្លួនមានការភ្ញាក់ផ្អើលនៅខួប១០ឆ្នាំទូរស័ព្ទiPhone។

សម្រាប់ទូរស័ព្ទiPhone 8 មានពាក្យចរចារអារ៉ាមជាច្រើនថា សាកថ្មដោយមិនប្រើខ្សែ ស្គាល់មុខ រូបភាពបង្ហាញពេញអេក្រង់គ្មានគែម ហើយជាលើកដំបូងផងដែរដែលទូរស័ព្ទស្មាតហ្វូន គ្មានបូតុងHome។ ក្រុមហ៊ុន Apple រំពឹងនឹងបង្ហាញវត្តមាន iPhone8 ជាមួយនិងទូរស័ព្ទ២ជំនាន់ផ្សេងទៀតគឺ iPhone 7s និង 7s Plus។

ពេលណា iPhone8 ចេញ?

លោក Tim Cook រំពឹងនឹងបញ្ចេញ iPhone 8 នៅក្នុងកម្មវិធីបង្ហាញផលិតផលនៅរដ្ឋកាលីហ្វញ៉ានៅថ្ងៃទី១២កញ្ញា។ គួររំលឹកថា កាលពីខែសីហា ក្រុមហ៊ុនបានផ្ញើរលិខិតអញ្ជើញទៅកាន់ក្រុមអ្នកសារពត៌មានដោយអញ្ជើញពួកគេចូលរួមក្នុងកម្មវិធីមួយនៅApplePark ។

បើតាមទម្លាប់ក្រុមហ៊ុនApple នឹងចេញលក់ផលិតផលរបស់ខ្លួន នៅមួយសប្តាហ៍ក្រោយការបង្ហាញផលិតផល ដែលយើងអាចដឹងបានថា iPhone 8 នឹងមានវត្តមាននៅលើទីផ្សារនៅថ្ងៃ២២កញ្ញាខាងមុខនេះ។ កុំភ្លេចណា រង់ចាំប្រើទូរស័ព្ទម៉ូដែលថ្មីពីក្រុមហ៊ុន Apple ទាំងអស់គ្នា។

តើ Apple នឹងបង្ហាញអ្វីខ្លះនៅខែកញ្ញា?

Apple កំពុងគ្រោងនឹងបំបែកប្រពៃណីរបស់ខ្លួន ហើយបង្ហាញវត្តមានទូរស័ព្ទ៣ជំនាន់នៅក្នុងខែកញ្ញាមានទូរស័ព្ទ iPhone 8 ទូរស័ព្ទ iPhone 7s និងទូរស័ព្ទ iPhone 7s Plus។ ក្រុមហ៊ុនក៏រំពឹងថា នឹងបង្ហាញនាឡិកា Apple Watch 3 និងទូរទស្សន៍Apple4K ផងដែរ។

តម្លៃវិញប៉ុន្មានដែរ?

iPhone 8 មានតម្លៃប្រហែល១០០០ដុល្លារអាមេរិកនៅសហរដ្ឋអាមេរិក និង៨០០ផោននៅអង់គ្លេស។

iPhone 8 មានពណ៌អ្វីខ្លះ?

តាមក្រុមអ្នកនិយមទូរស័ព្ទ និងការលេចធ្លាយដំណឹងមកខ្លះ បានបង្ហាញថា iPhone 8 នឹងមាន៣ពណ៌មានពណ៌ស ខ្មៅ និងពណ៌ទង់ដែង ឬពណ៌មាស។ សម្រាប់ពណ៌ស និងពណ៌ខ្មៅ គឺគេយល់បានថា នឹងមានជាទូទៅហើយ ប៉ុន្តែពណ៌ទង់ដែង ឬពណ៌មាស ត្រូវរង់ចាំមើលទាំងអស់គ្នា។

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត