បោះបង់ចោលរឿងទាំងនេះដើម្បីជីវិតរស់នៅប្រសើរឡើង

07/09/2017 -  215

ត្រូវតែល្អឥតខ្ចោះ ៖ ការនិយមភាពល្អឥតខ្ចោះ បង្កើតភាពបរាជ័យ។ ទោះជាការខំប្រឹងអោយអស់លទ្ធភាពជារឿងសំខាន់ក៏ដោយ ប៉ុន្តែគោលបំណងដែលតម្រូវអោយអ្វីៗគ្រប់យ៉ាងត្រូវតែល្អឥតខ្ចោះនោះ គឺជាការដុតផ្លូវមួយដ៏ពិតប្រាកដ។ បរាជ័យនឹងនៅជាមួយអ្នកគ្រប់ពេល។

រង់ចាំសំណាង៖ ប្រសិនបើអ្នករង់ចាំសំណាងល្អដើម្បីមកផ្លាស់ប្តូរស្ថានភាព ឥលូវនេះគឺដល់ពេលហើយដែលអ្នកត្រូវផ្លាស់ប្តូរការគិតបែបនេះ។តើអ្នកដឹងទេ សំណាងកើតឡើងពីយើងជាអ្នកបង្កើត។ បើអ្នកចង់អោយខ្លួនមានសំណាងល្អ អ្នកត្រូវខិតខំធ្វើការ។

រង់ចាំអោយអ្វីគ្រប់យ៉ាងសមល្អទាំងព្រម៖ ជាការពិត គ្រប់យ៉ាងកើតឡើងពីកាលៈទេសៈ ប៉ុន្តែការរង់ចាំពេលវេលា ទីកន្លែង ឬមនុស្សល្អ អោយល្អទាំងព្រមទាំងអស់ គឺការធ្វើអោយបាត់បង់ឱកាស។ ចាប់ផ្តើមគ្រប់គ្រងស្ថានភាព ឬត្រូវសកម្មក្នុងការបង្កើតអាជីព និងរៀបចំបែបបទជីវិតមួយដែលអ្នកចង់បាន។

មិនហ៊ានប្រថុយប្រថាន៖ ប្រសិនបើអ្នកមិនអោយខ្លួនឯងគិតធ្វើអ្វីថ្មីទេ អ្នកនឹងមិនដឹងថា អ្វីនឹងអាចកើតឡើងឡើយ។

រង់ចាំការយល់ព្រមពីអ្នកដទៃ៖ នៅពេលអ្នករង់ចាំការអនុម័ត្តយល់ព្រមពីអ្នកដទៃ មានន័យថា អ្នកដាក់តម្លៃខ្លួនឯង រួមនិងសុភមង្គលនៅក្នុងដៃអ្នកដទៃ។

ព្យាយាមធ្វើអ្វីតែម្នាក់ឯង៖ ស្នើសុំជំនួយ មិនមែនជាការបង្ហាញពីភាពទន់ខ្សោយឡើយ។

មើលឃើញតែអវិជ្ជមាន៖ គំនិត និងសកម្មភាពមានទំនាក់ទំនងគ្នាយ៉ាងខ្លាំង។ យើងខ្លួនឯងផ្ទាល់ជាអ្នករិះគន់ និងជាអ្នកគាំទ្រខ្លួនឯងដ៏ធំបំផុត។ ចូរអ្នកនិយាយមកកាន់ខ្លួនឯងផ្ទាល់ដោយសេចក្តីល្អ និងមេត្តាដូចជាមិត្តល្អបំផុតម្នាក់។

គិតពីភាពកំសាយរបស់ខ្លួន៖ គ្រប់គ្នាមានភាពទន់ខ្សោយ ដោយមិនចំពោះថាអ្នកនោះបង្ហាញមកថាជា មនុស្សជោគជ័យ និងមានទំនុកចិត្តខ្លាំងប៉ុណ្ណា។ គន្លឺះសំខាន់នៅពេលនេះ គឺត្រូវផ្លាស់ប្តូរការយកចិត្តទុកដាក់របស់អ្នក មកលើកម្លាំងរបស់អ្នកវិញ។

រស់នៅក្នុងអតីតកាល៖ ប្រសិនអ្នកបង្កើតកំហុស អ្នកត្រូវទទួលស្គាល់កំហុស ហើយរកមូលហេតុ តើហេតុអ្វីមានកំហុសកើតឡើង បន្ទាប់មកចាកចេញពីកំហុសនោះ។ អ្នកត្រូវរស់នៅ ផ្តោតទៅលើអនាគត។

ព្យាយាមអោយអ្នកដទៃសប្បាយចិត្ត៖ កំហុសដ៏ធំបំផុតបង្កើតអោយមានភាពបរាជ័យ គឺការព្យាយាមអោយអ្នកដទៃសប្បាយចិត្ត។

ប្រកាន់ខ្ជាប់តែរឿងគំគួន ៖ ការប្រកាន់ខ្ជាប់នូវរឿងគំគួន មិនធ្វើអោយអ្នករីករាយ និងមានសុភមង្គលឡើយ ផ្ទុយមកវិញការគំគួន ធ្វើអោយជីវិតអ្នកមើលមិនឃើញការពិត។ រឿងមួយចំនួនដែលធ្វើអោយជីវិតអ្នករស់នៅបន្តដោយមានសេរីភាពគឺការលើកទោស។

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត