កំហុស៤យ៉ាងលើបណ្តាញទំនាក់ទំនងសង្គមអនឡាញអាចអោយបាត់បង់ការងារ

08/09/2017 -  218

នៅពេលយើងនិយាយពីការងារ ជាការពិតណាស់គ្រប់គ្នាជានិច្ចកាលចង់ទទួលបានជោគជ័យលើការងារដែលខ្លួនកំពុងតែធ្វើ និងសម្លឹងមើលអនាគតការងាររបស់ខ្លួនដោយក្តីសង្ឃឹម។ ប៉ុន្តែទំនោរបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ នឹងធ្វើមិនអោយមានភាពច្បាស់លាស់រវាងជីវិតការងារ និងជីវិតឯកជនផ្ទាល់ខ្លួន ហើយពេលខ្លះទៀត អ្វីដែលយើងធ្វើ ឬនិយាយនៅលើ បណ្តាញទំនាក់ទំនងសង្គមអនឡាញ អាចធ្វើអោយប៉ះពាល់ដោយផ្ទាល់លើការងារបច្ចុប្បន្ន និងអនាគតរបស់យើង។

មានកំហុសជាច្រើនដែលបង្កឡើងនៅលើបណ្តាញទំនាក់ទំនងសង្គមតាមអនឡាញធ្វើអោយអ្នកបាត់បង់ការងារ ប៉ុន្តែនៅពេលនេះ យើងលើកយកកំហុសទាំង៤ដែលអ្នកគូរជៀសវាង៖

១/ សរសេរ ឬបង្ហាញរូបភាពគ្មានប្រយោជន៍៖ ជាការពិតទៅហើយថា គណនីយ្យ Facebook (ហ្វេសប៊ុក) Instagram (អ៊ីនស្ត្រាក្រាម) ឬ Twitter (ធ្វីតធ័រ) ជាគណនីយ្យ ជាវេទិកាឯកជនរបស់អ្នក នៅលើបណ្តាញទំនាក់ទំនងសង្គមដ៏ពេញនិយមនាពេលបច្ចុប្បន្ននេះ ប៉ុន្តែអ្នកត្រូវចាំថា ពាក្យពេជន៍ដែលអ្នកសរសេរ រូបភាពដែលអ្នកបង្ហាញនៅលើបណ្តាញទាំងនេះ គឺតំណាងការបង្ហាញពីឥរិយាបទ និងការយល់ឃើញអ្នក។ ចូរធ្វើការវិនិច្ឆ័យអោយបានល្អ មុននឹងសរសេរ ឬបង្ហាញរូបភាពផ្សេងៗនៅលើទំនាក់ទំនងសង្គមទាំងនេះ។

២/ ប្រយ័ត្នប្រយែងចំពោះអ្វីដែលបានបង្ហាញពីមុនមក៖ នៅពេលនេះអ្នកអាចរក្សារូបភាពដែលបង្ហាញពីភាពវិជ្ជមានរបស់អ្នកបានល្អហើយ ប៉ុន្តែមិនមែនមានន័យថា អ្វីដែលអ្នកធ្លាប់សរសេរ រូបភាពចាស់ៗកាលពីមុនមិនអាចមករំខានអ្នកឡើយ។ វិធីងាយៗដើម្បីរក្សារូបភាពវិជ្ជមាន ដោយអ្នកអាចចូលទៅលុប ឬដាក់សញ្ញមិនបង្ហាញអត្ថបទ ឬរូបភាពចាស់ផ្សេងៗ ដែលជះឥទ្ធិពលលើការងារអ្នក។

៣/ សរសេរ ឬបង្ហាញរូបភាពលើបណ្តាញទំនាក់ទំនងសង្គមក្នុងម៉ោងធ្វើការ៖ ទោះជាការងាររបស់អ្នកអាច អោយអ្នកមានពេលទំនេររហូតអោយអ្នកអាចប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមបានក៏ដោយ ប៉ុន្តែអ្នកមិនត្រូវប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងនោះ នៅអំឡុងពេលម៉ោងធ្វើការងារឡើយ។

៤/ ប្រើគណនីយ្យច្រើនដើម្បីសរសេរឬបង្ហាញអ្វីផ្សេងៗខុសៗគ្នា៖ បណ្តាញទំនាក់ទំនងសង្គមរបស់អ្នកគឺជាការបង្ហាញលក្ខណៈផ្ទាល់ខ្លួនរបស់ខ្លួន។ ទោះជា អ្នកមានបណ្តាញគណនីយ្យ ច្រើន ហើយមានមិត្តក្នុងបណ្តាញគណនីយ្យផ្សេងៗគ្នា ឬអ្នកកំណត់អ្នកអាចមើលឃើញអ្វីដែលអ្នកសរសេរឬបង្ហាញនោះដោយឡែកៗពីគ្នាក៏ដោយ តែអ្នកត្រូវចាំថា វត្តមានរបស់អ្នកនៅក្នុងគ្រប់គណនីយ្យបណ្តាញទំនាក់ទំនងសង្គមរបស់អ្នក មានទំនាក់ទំនងគ្នាទាំងអស់។

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត