ទម្លាប់ខ្លះៗរបស់គូស្នេហ៍រីករាយបំផុត

10/09/2017 -  91

តើអ្នកជឿដែរឬទេ? ទម្លាប់ល្អៗមួយចំនួនខាងក្រោមនេះជាទម្លាប់របស់គូរស្នេហ៍រីករាយបំផុត។ អនុវត្តន៍តាមពួកគេដើម្បីរឹតចំណងទំនាក់ទំនងគូស្នេហ៍របស់អ្នកអោយបានកាន់តែល្អប្រសើរឡើង។ តើអ្នកចង់ដឹងទេថាតើទម្លាប់ទាំង៧សម្រាប់គូរស្នេហ៍រីករាយបំផុតមានអ្វីខ្លះទៅ? តោះយើងទៅមើលទាំងអស់គ្នា៖

១. ផ្តល់ភាពសំខាន់អោយគ្នាទៅវិញទៅមក

សម្រាប់គូស្នេហ៍រីករាយបំផុត ពួកគេមិនត្រឹមតែនិយាយថា ដៃគូរបស់ពួកគេសំខាន់នោះទេ ប៉ុន្តែពួកគេនឹងបង្ហាញចេញយ៉ាងពិតប្រាកដនូវអ្វីដែលគេនិយាយ។ ពួកគេផ្តល់ការគាំទ្រគ្នាទៅវិញទៅមក ដើម្បីធ្វើអោយទំនាក់ទំនងរបស់ពួកគេ រឹតតែមានសារៈសំខាន់សម្រាប់ជីវិតរស់នៅរបស់ពួកគេ។

២. មិនចាប់កំហុស

គូស្នេហ៍រីករាយ ដឹងថាពេលណាគួរផ្តល់ការលើកលែងទោស ផ្តល់ការអធ្យាស្រ័យ។ ការលើកលែងរាល់ទោសកំហុស មិនចំពោះថា ជាការលែងសើចដែលជ្រុលហួសហេតុ ឬអ្វីដែលកើតឡើងកាលពីអតីតកាល ឬការខឹងសម្បារដែលមិនត្រឹមត្រូវ។ ពួកគេទុកភាពសំខាន់ចាំបាច់ពិតប្រាកដជាជាងធ្វើអោយស្ថានភាពកាន់តែដុនដាបយ៉ាប់យ៉ឺន។

៣. ជាកម្លាំងចិត្តអោយគ្នាទៅវិញទៅមក

ពួកគេមិនដែលឈប់លើកទឹកចិត្តអោយគ្នាទៅវិញទៅមកឡើយ មិនចំពោះថាពេលណា ឬវ័យពួកគេក្មេងឬចាស់ប៉ុណ្ណាឡើយ។ ការលើកទឹកចិត្តធ្វើអោយពួកគេយល់ថា ពួកគេជានិច្ចកាលមានអ្នកនៅគាំទ្រទោះជារឿងមួយចំនួនមិនត្រឹមត្រូវក៏ដោយ។

៤. មិននិយាយដើមគ្នាទៅវិញទៅមក

គូស្នេហ៍រីករាយ ដឹងពីទីតាំងព្រំដែនរបស់ពួកគេ។ ពួកគេមិននិយាយអាក្រក់ពីដៃគូរបស់ខ្លួនប្រាប់ទៅមិត្តភ័ក្តិ ឬនៅពេលពួកគេជួបជុំមិត្តភ័ក្តិនិយាយអាក្រក់ពីម្ខាងៗនៅពីមុខមិត្តភ័ក្តិរបស់ពួកគេឡើយ។

៥. គ្រប់គ្រងអារម្មណ៍

ជំនួសអោយការសន្មតថា ដៃគូរបស់ពួកគេអាចយល់ពីអារម្មណ៍ និងការគិតរបស់ពួកគេ ឬក៏អាចដឹងគ្រប់យ៉ាងពីតម្រូវការម្ខាងនោះ គូស្នេហ៍រីករាយដឹងថា ដៃគូរបស់ពួកគេគ្រាន់តែជាមនុស្សធម្មតា មិនមែនជាអាទិទេពដែលអាចដឹងនូវអ្វីគ្រប់យ៉ាងបានឡើយ។ ពួកគេដឹងថា មនុស្សម្នាក់មិនអាចដឹងគ្រប់អារម្មណ៍ និងបំណងប្រាថ្នារបស់មនុស្សម្នាក់គ្រប់ពេលឡើយ។ ហើយពួកគេ ក៏មិនរំពឹងថា ដៃគូរបស់ពួកគេត្រូវតែដឹងពីអារម្មណ៍គ្រប់យ៉ាងរបស់ខ្លួនឡើយ។

៦. បង្កើតពេលវេលារ៉ូមេនទិក

គូស្នេហ៍រីករាយ តែងតែរៀបចំទុកពេលវេលាដើម្បីបង្កើតភាពរ៉ូមេនទិកសម្រាប់ពួកគេ។ ពួកគេព្យាយាមកម្រិតខ្ពស់ដើម្បីធានាថា ថ្ងៃណាត់ អាហារពេលល្ងាច និងការអបអរផ្សេងៗអាចកើតមានឡើងយ៉ាងពិតប្រាកដមែនមិនចំពោះថាមានការរវល់មមាញឹកក៏ដោយ។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត