អា​ការៈធ្លាក់​ស និង​ការ​ព្យាបា​ល តាម​បែប​ធម្មជាតិ​

11/09/2017 -  224

ជម្ងឺ​ធ្លាក់​ស គឺជា​អង្គ​ជាតិ​រាវ ហូរ​ចេញពី ក្នុង​ទ្វារមាស និង​ស្បូន បញ្ចេញ​ចោល​នូវ កោសិកា​ខូច បាត់តេរី​មិនល្អ និង​កាក​សំណល់​មិនល្អ​ផ្សេង​។​ជម្ងឺ​ធ្លាក់ស មាន​ពីរបែប​គឺ ធ្លាក់​សរាវ​គ្មាន​ក្លិន និង​ធ្លាក់ស​ខា​ប់ៗ មាន​ធុំក្លិន​។​ខាងក្រោម​នេះ​ជា​វិធី​ព្យាបាល អា​ការៈធ្លាក់​ស តាម​ធម្មជាតិ​៖

​អនាម័យ​ជា​ចំបង ៖

ត្រូវ​សម្អាត​ទ្វារមាស ឱ្យ​ស្អាត​គ្រប់ពេលវេលា ជាពិសេស គឺ​ក្រោយពេល​រួមភេទ​។អ្នក​ត្រូវ​លាង​សម្អាត​ទ្វារមាស​របស់​អ្នក ដោយ​ប្រើ​សាប៊ូ​ស្រាល​បំផុត និង​ទឹក​ក្ដៅ​ឧណ្ហៗ រៀង​រាល់​ពេល ក្រោយ​ការ​រួមភេទ​។ វិធី​នេះ​នឹង​លាងជម្រះ​ចោល នូវ​មេរោគ និង​កាត់បន្ថយ​ឱកាស នៃ​អាកា​រៈរ​លោក​ពី​ដៃគូ​របស់​អ្នក​។​

​ទឹក​ស្លឹក​ស្ដៅ​៖


ចូរ​ដាក់​ដាំទឹក បន្ដិច​រួច ដាក់​ស្ដៅ​ចូល​ទុកអោយ​ពុះ ចាំ​ពន្លត់ភ្លើង ហើយ​ទុក ទឹក​ស្ដៅ​នោះ​ត្រជាក់ ចូរ​ច្រោះ​វា​យក​ស្លឹក​ស្ដៅ​ចេញ ហើយ​លាង​សម្អាត​ទ្វារមាស​របស់​អ្នក ឱ្យបាន ៣ ទៅ ៤​ដង ក្នុង​មួយ​ថ្ងៃ​។​

​ស្លឹក​ស្ដៅ ជួយ​កាត់បន្ថយ​បាក់តេរី​មិនល្អ នៅក្នុង​ទ្វារមាស​បាន​យ៉ាង​រហ័ស វា​ក៏​នឹង​ជួយ​កាត់បន្ថយ​ អា​ការៈហើម និងរ​មាស់ និង​ធ្វើឱ្យ​ធូរស្រាល ការឈឺចាប់​ផងដែរ​។​​ប្រសិន​បើ​វិធី ​ខាងលើ​គ្មាន​ប្រសិទ្ឋភាព​ទេ សូមមិ​ត្ដ​នារី​ទាំង​អស់ កុំ​បង្អង់​យូរ សូម​ប្រញាប់ ទៅ​ព្យាបាល​ជាមួយ​គ្រូពេទ្យ ដែល​មាន​ជំនាញ ដើម្បី​ព្យាបាល​ទាន់ពេលវេលា​៕

​ដោយ​៖ ជួប វត្ដី​

ព័ត៌មានផ្សេងទៀត