វិធីសាស្ត្រងាយៗបញ្ចប់ការញៀនលេង Facebook

11/09/2017 - Views:128

ការញៀនលេងFacebook(ហ្វេសប៊ុក) មិនមែនជារឿងចាស់ឡើយ ជារឿងថ្មីនៅពេលបច្ចុប្បន្ននេះក៏ដោយសារតែ Facebook ងាយស្រួលរកនៅលើទូរស័ព្ទដៃ និងកំព្យូទ័រ ដូច្នេះយើងអាចចូលលែងបានយ៉ាងស្រួល ដែលធ្វើអោយយើងងាយនឹងភ្ជាប់ទំនាក់ទំនងទៅកាន់បណ្តាមិត្ត រួមនិងបង្កើតទំនាក់ទំនងផ្សេងៗជាមួយមនុស្សថ្មីក្នុងសង្គម ហើយងាយស្រួលក្នុងការប្រកបអាជីវកម្ម និងទិញទំនិញផ្សេងៗ។

គ្មានអ្វីគួរអោយឆ្ងល់តទៅទៀតឡើយដែលមានមនុស្សជាច្រើនសារភាពថាខ្លួនញៀនលែង Facebook លើសលុប ដែលការលែងFacebook ក្លាយជាចំណែកធំមួយក្នុងជីវិតរបស់នៅ។

វិធីខាងក្រោមនេះ អ្នកអាចអនុវត្តន៍បានដើម្បីរកពេលសម្រាកពីFacebook ហើយយកពេលវេលាដ៏មានតម្លៃរបស់អ្នកធ្វើរឿងមានប្រយោជន៍សំខាន់ និងចាំបាច់ជាច្រើនផ្សេងទៀត៖

១/ Deactivate គណនីយ្យFacebook របស់អ្នកដើម្បីអោយដឹងថាអ្នកឈប់លែងបានកម្រិតណា

មនុស្សជាច្រើនយល់ឃើញថា មានអារម្មណ៍ប្រសើរឡើង និងធូរស្រាលនៅពេលដែលពួកគេDeactivate គណនីយ្យFacebook របស់ពួកគេ ក្នុងអំឡុងពេលបណ្តោះអាសន្នណាមួយ ដើម្បីទុកពេលអោយពួកគេបានសម្រាកធូរស្រាលពីការញៀនលេង Facebook ហើយងាកមកភ្ញាក់ខ្លួនដឹងលឺថា ខ្លួនបានបាត់បង់ពេលវេលាធ្វើកិច្ចការមានប្រយោជន៍ជាច្រើនដែលខ្លួនចាំបាច់ត្រូវធ្វើ ដោយសារតែខ្លួនបានចំណាយពេលទាំងនោះលែង Facebook។

អ្នកខ្លះ Deactivate គណនីយ្យFacebook របស់ពួកគេមួយសប្តាហ៍ ហើយខ្លះមួយខែ ចំណែកអ្នកខ្លះផ្សេងទៀតមិនត្រលប់មកគណនីយ្យFacebookពួកគេរហូត។

ប្រសិនបើអ្នកគិត បានម៉ត់ ចត់ហើយថា បញ្ឈប់ខ្លួនឯងមិនអោយលែង Facebook ហើយនោះ Deactivate រយៈពេលយូរជារឿងល្អបំផុត។

២/ កាត់ផ្តាច់ទំនាក់ទំនងលើ Facebook

ជាច្រើនឆ្នាំមកហើយ មនុស្សជាច្រើនអាចថា ពួកគេមានមិត្តរាប់រយនាក់ អ្នករួមការងារ និងអ្នកស្គាល់គ្នាជាច្រើនទៀតក្នុង Facebook ប៉ុន្តែពួកគេមិនធ្លាប់លើកឡើងពី Facebook Page ដែលពួកគេបានចុចlike ឡើយ។

ដោយសារមានមិត្តភក្តិច្រើន និងមាន Facebook Page ច្រើន សម្រាប់ចែករំលែកពត៌មានទាន់ហេតុការណ៍អោយគ្នាទៅវិញទៅមកគ្រប់ពេលដូច្នេះហើយ ធ្វើអោយអ្នកកាន់តែអន្ទៈសារចង់ដឹងថាអ្វីកំពុងកើតឡើង ហើយកាន់តែចង់ចូលទៅលែង Facebookគ្រប់ពេល។

វិធីល្អ ដើម្បីបញ្ជៀសការញៀនលែង Facebook អ្នកគួរធ្វើការលុបមិត្តភ័ក្តិដែលអ្នកគ្មានទំនាក់ទំនងជាមួយអ្នកចេញពីគណនីយ្យ Facebook របស់អ្នក។ ហើយសម្រាប់ Facebook Page ដែលអ្នកបានចុចLike វិញ ក៏អ្នកគួរតែលុប Page គ្មានប្រយោជន៍ដែលអ្នកអាចរស់នៅដោយគ្មានវាបាន ហើយរក្សាទុកតែ Page មានប្រយោជន៍។

៣/ ធ្វើអោយពិបាកចូលទៅលែង Facebook

បញ្ឈប់ការញៀនលែង Facebook អាចធ្វើបានតាមវិធីងាយស្រួល ដោយធ្វើយ៉ាងណាមិន អោយមានសញ្ញាណ Facebook នៅក្បែរដៃដែលធ្វើអោយខ្លួនឯងងាយនឹងចាប់ផ្តើមលែង។

ងាយៗអ្នកត្រូវលុបសញ្ញាណ Facebook app នៅលើទូរស័ព្ទដៃរបស់អ្នក និងមិនត្រូវមានផ្ទាំង Facebook នៅលើកំព្យូរទ័ររបស់អ្នកឡើយ។

ធ្វើដូច្នេះ អ្នកពិបាករកផ្ទាំងFacebook នៅពេលនោះ អ្នកប្រហែលជាយល់ឃើញដោយខ្លួនឯងថា អ្នកមិនចង់ចូលទៅមើល Facebook ញឹកញាប់។

៤/ កម្រិតពេលលែង Facebook ត្រឹមតែម្តង ឬ២ដងក្នុងមួយថ្ងៃ

ប្រសិនបើ អ្នកមិនទាន់បានត្រៀមចិត្តពេញលេញក្នុងការចាកចេញពី Facebook ទាំងស្រុង ឬអ្នកមិនចង់លុបមិត្តទាំង៥០០នាក់ ឬ១០០០នាក់របស់អ្នកទេ អ្នកអាចធ្វើការជ្រើសរើសវិធីកំណត់ពេលវេលាលែងហ្វេសប៊ុករបស់អ្នក។

អ្នកត្រូវកំណត់ខ្លួនឯងថាលែងFacebook តែម្តង ឬ២ដងប៉ុណ្ណោះក្នុងមួយថ្ងៃ។ អ្នកអាចកំណត់ថា អ្នកចូលលែង Facebook នៅពេលព្រឹក ឬអាចលែង Facebook នៅអំឡុងពេលសម្រាកអាហារពេលរសៀល ឬមុនចូលគេង។

ធ្វើដូច្នេះ ត្រូវការការគ្រប់គ្រងខ្លួនឯងអោយបានច្បាស់លាស់ ហើយពេលខ្លះក៏គ្មានប្រសិទ្ធិភាពផងដែរសម្រាប់គ្រប់គ្នា។ ប៉ុន្តែប្រសិនបើអ្នកគ្រប់គ្រងវិន័យខ្លួនឯងបានច្បាស់លាស់ហើយបង្កើតជាទម្លាប់ អ្នកប្រហែលទទួលបានអារម្មណ៍ពេញចិត្តរីករាយស្រស់ថ្លាទៅវិញទេ នៅពេលដេលអ្នកចំណាយពេលច្រើនបំផុតពី១០ទៅ២០នាទីក្នុងមួយថ្ងៃលើ Facebook។

៥/ ធ្វើការប្តេជ្ញារចិត្តកម្រិតខ្ពស់

ការញៀនលែង Facebook និងការញៀនលែងបណ្តាញទំនាក់ទំនងសង្គមផ្សេងទៀត ជាទូទៅហើយ បញ្ហានេះកំពុងក្លាយជាប្រធានបទពិភាក្សានៅក្នុងផ្នែកចិត្តវិទ្យា និងវិទ្យាសាស្ត្រ។ ហើយបញ្ហានេះទំនឹងនឹងបន្តជាបញ្ហាពាក់ព័ន្ធក្នុងសង្គមសម័យទំនើប នៅពេលគេហទំព័រ និងកម្មវិធីបច្ចេកវិទ្យាកំសាន្តផ្សេងៗ ព្យាយាមបំពេញចំណាប់អារម្មណ៍របស់អ្នក។ អ្នកត្រូវពង្រឹងកម្លាំងដើម្បីបញ្ចប់ការញៀនរបស់អ្នកដោយធ្វើការគ្រប់គ្រងខ្លួនឯង និងចាត់ទុក ជាបញ្ហាអាទិភាពដែលអ្នកត្រូវដោះស្រាយ។ ប្រសិនបើ គិតថា បញ្ហារបស់អ្នកធ្ងន់ធ្ងរមិនអាច ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នក អ្នកប្រហែលជាត្រូវការជំនួយពីមិត្តភក្តិជិតស្និទ្ធ គ្រួសារ ឬអ្នកជំនាញចិត្តសាស្ត្រ។ ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត