កូនមិនញ៉ាំបន្លែត្រូវធ្វើយ៉ាងម៉េចទៅ?

12/09/2017 -  249

ឳពុកម្តាយជាច្រើនបានដឹងមកហើយថា មានរឿងពីរដែលពួកគេមិនអាចបង្ខំកូនអោយធ្វើបានមានញ៉ាំ និងគេង។ នេះជារឿងពិតម្យ៉ាងសម្រាប់ក្មេងតូចដែលជាញឹកញាប់តែបង្ហាញភាពឯករាជ្យរបស់ខ្លួនតាមការញ៉ាំ ឬមិនញ៉ាំ អាហារដែលអ្នកដាក់នៅក្នុងចានរបស់ពួកគេ។

សម្រាប់ក្មេងតូចៗជាច្រើនៗ បន្លែស្ថិតនៅក្រោមការពិនិត្យយ៉ាងម៉ត់ចត់។ ប៉ុន្តែកុំអស់សង្ឃឹមឡើយ ពេលវេលា និងការអត់ធ្មត់ ក៏អាចធ្វើអោយក្មេងដែលពិបាកញ៉ាំបន្លែបំផុតនោះ អាចរកឃើញបន្លែមួយចំនួនដែលគេចូលចិត្ត ឬបន្លែពីរ ទៅបីមុខដែលគេចូលចិត្ត។

វិធីខាងក្រោមនេះប្រហែលជាអាចជួយអោយកូនអ្នកញ៉ាំបន្លែបាន៖

កុំផ្តល់អាហារតែមួយមុខ

ក្មេងតូចជាច្រើនឆ្លងកាត់ដំណាក់កាលមួយដែលពួកគេញ៉ាំអាហារតែមួយមុខដូចគ្នារាល់ថ្ងៃ។ ប៉ុន្តែបែបនេះ មិនមែនមានន័យថាអ្នកត្រូវធ្វើតាមកូនរបស់អ្នកទេ។ អ្នកត្រូវផ្តល់អាហារចម្រុះមុខអោយដល់កូនរបស់អ្នករួមមានបន្លែផងដែរ។ ធ្វើដូច្នេះនឹងជម្រុញកូនរបស់អ្នកមានភាពបន់បែនច្រើនញ៉ាំអាហារបានគ្រប់មុខ នៅពេលពួកគេឃ្លានអាហារ។

ប្រសិនបើដំបូងអ្នកមិនជោគជ័យ សូមព្យាយាមម្តងហើយ ម្តងទៀត

តាមការសិក្សាបង្ហាញថា ត្រូវចំណាយពេលព្យាយាមយ៉ាងតិច១០ដង ឬជាច្រើនដងទៀត ទើបកូនរបស់អ្នកអាចទទួលយកអាហារថ្មីបាន។ ព្យាយាមសាកល្បងផ្តល់បន្លែក្នុងបរិមាណមិនច្រើនហួសហេតុ ឬស្មើគ្នាជាមួយនិងអាហារផ្សេងទៀតដែលអ្នកដឹងថា កូនអ្នកចូលចិត្ត។

ជៀសវាងការនិយាយដដែលៗ បង្ខំ ឬលួងដោយដោះដូរអ្វីជាថ្នូរ

ការនិយាយច្រំដែល បង្ខំ ឬលួងលួងដោះដូឬអ្វីជាថ្នូរ និងការញ៉ាំបន្លែរបស់កូននេះ សុទ្ធសឹងជាវិធីសាស្ត្រ ដែលនឹងបង្កើតបញ្ហាតវ៉ា និងនាំទៅរកភាពបរាជ័យយ៉ាងពិតប្រាកដ។ សូមអ្នកបន្តរ ផ្តល់បន្លែ និងជម្រុញអោយកូនអ្នកសាកល្បង។ សូមរក្សាបរិយាកាសញ៉ាំអាហារអោយបានរីករាយ។

បង្កើតគំរូល្អអោយកូនបានឃើញ

ទទួលទានអាហារគ្រួសារជួបជុំគ្នា ហើយអោយកូនរបស់អ្នក បានឃើញអ្នកញ៉ាំអាហារមានវីតាមីនគ្រប់មុខ។ ដូចគ្នាដែរ ក្មេងតូចអាចនឹងមានចិត្តចូលចិត្តញ៉ាំអ្វី ដូចនឹងអ្នកមានវ័យស្រករខ្លួន។ ដូច្នេះសូមអ្នករកឱកាស ទីកន្លែងដែលកូនអ្នកអាចញ៉ាំអាហារសុខភាព ជាមួយនិងមិត្តរបស់ពួកគេ។

អោយកូនចូលរួមជ្រើសរើស និងរៀបចំបន្លែដែលអ្នកត្រូវយកធ្វើម្ហូប

សូមទុកអោយកូនអ្នកជាអ្នកសម្រេច ថាតើ អាហារពេលយប់នេះ គួរចំអិនដោយប្រើបន្លែប្រភេទមួយណា តើជាសណ្តែកខៀវ ឬស្ពៃប្រូខូលី ឬការ៉ុត។ សូមទុកអោយកូនអ្នកលាងបន្លែ ឬបេះបន្លែ។ ជម្រើសងាយៗនេះ នឹងធ្វើអោយកូនរបស់អ្នកមានចំណាប់អារម្មណ៍នឹងបន្លែ។

បង្កើតជារូបភាពកំប្លែង

រៀបចំបន្លែក្នុងទម្រង់ជារូបភាពផ្សេងៗ។ ឧទាហរណ៍ អ្នកអាចយកផ្លែត្រសក់ជារូបភ្នែក ប៉េង ប៉ោះជារួបច្រមុះ សណ្តែកខៀវជាមាត់ និងការ៉ុតជារូបសក់។ ក្មេងក៏ចូលចិត្តញ៉ាំបន្លែជាមួយទឹកជ្រលក់ដែរ។ សូមសាកល្បងរៀបចំអាហារមានបន្លែជាមួយទឹកជ្រលក់ផ្សេងៗ។

រឿងមួយដែលអ្នកត្រូវចង់ចាំនៅពេលអ្នកផ្តល់ផ្លែឈើស្រស់ និងបន្លែអោយដល់កូនអ្នកនោះគឺ បន្លែឆៅ ឬផ្លែឈើរឹង អាចធ្វើអោយកូនអ្នកឈ្លក់ស្លាក់។ ត្រូវបា្រកដថា អ្នកចំអិនបន្លែ ផ្លែឈើ ឬកាត់បន្លែផ្លែឈើទាំងនោះជាចំណែកតូចៗល្មម ដូច្នេះកូនអ្នកនឹងអាចជៀសផុតពីបញ្ហាឈ្លក់ស្លាក់អាហារ។

ដោយ៖Vibe

ព័ត៌មានផ្សេងទៀត