រូបមន្ដធម្មជាតិថ្មី ជួយអ្នកមានកង្វល់រឿងមុខជាំ

12/09/2017 - Views:128

​ស្នាម​ជាំ​ប្រតាក នៅលើ​ស្បែក​មុខ អាច​បណ្តាល​មក​ពី​ត្រូវ​កំដៅថ្ងៃ​ច្រើនពេក  អាយុ​ចាស់ មុន បញ្ហា​អ័រម៉ូន ភាព​តានតឹង ប្រើប្រាស់​គីមី​អាក្រក់ ក្រែម​ថែរក្សា ដែល​មិន​ត្រឹមត្រូវ ប្រើប្រាស់​ថ្នាំ ពន្យា​កំណើត ជាដើម ។​​ទ្រាំ​តិច​ទៅណា រូបមន្ដ​នេះ​រាង​យូរ​តិច តែ​មាន​ប្រសិទ្ឋភាព​៖

ក្រូចឆ្មា ទឹកឃ្មុំ និង អំបិល​

​យក​ទឹក​ក្រូចឆ្មា​១​ស្លាបព្រា​បាយ ទឹកឃ្មុំ​មួយ​ស្លាបព្រា កូរ​គ្រឿង​ផ្សំ​ទាំង​ពីរ បញ្ជូលគ្នា រួច​បន្ថែម អំបិល​មួយ​ចឹប រួច​កូរ​ចូល​គ្នា​ម្តង​ទៀត​។លាងមុខ​របស់​អ្នក អោយបាន​ស្អាត​ល្អ និង​ជូត​អោយ ស្ងួត​ទឹក លាប​ល្បាយ​ដែល​បាន លាយ​រួចជាស្រេច ទៅ​លើ​មុខ​របស់​អ្នក រឺ​កន្លែង​ផ្សេងៗ ដែល​មាន​ស្នាម​ជាំ។តែ​ចូរ​ជៀសវាង ត្រង់​ភ្នែក​។​ទុកចោល ១០-២០ នាទី សឹម​លាង​ចេញ។​អនុវត្តន៍​វា ជា​រៀងរាល់ថ្ងៃ​៕

​ដោយ​៖ ជួប វត្ដី​

ព័ត៌មានផ្សេងទៀត