Apple បង្ហាញទូរស័ព្ទ៣ម៉ូឌែលស្វាគមន៍ខួប១០ឆ្នាំ

13/09/2017 -  135

ក្រុមហ៊ុន Apple បានបង្ហាញទូរស័ព្ទដៃ៣ម៉ូឌែលនៅខួប១០ឆ្នាំរបស់ខ្លួន ក៏ដូចជាការរលឹកទៅដល់អតីតសហស្ថាបនិករបស់ក្រុមហ៊ុន Apple គឺលោក Steve Jobs ដែលបានទទួលមរណៈភាពកាលពីឆ្នាំ២០១១។ Apple បានបញ្ចេញនូវទូរស័ព្ទដៃម៉ូឌែលថ្មីចុងក្រោយ និងមានតម្លៃថ្លៃខ្ពស់បំផុត និងជាប្រភេទទូរស័ព្ទដែលគេចាត់ទុកថា មានបច្ចេកវិទ្យាទំនើបគឺ iPhone X ។

កាលពីថ្ងៃអង្គារនាយកប្រតិបត្តិលោក Tim Cook បានហៅទូរស័ព្ទ iPhone X ជាជំហានវិវត្តិន៍ទៅមុខដ៏ធំបំផុតមួយ ចាប់តាំងពីផលិតទូរស័ព្ទដៃ iPhone ដំបូង។ សម្រាប់ iPhone X គេត្រូវហៅថា iPhone ១០(X គឺជាលេខ១០ មិនមែនជាតួរអក្សអង់គ្លេសX ឡើយ)។

ស្របនឹងការបង្ហាញទូរស័ព្ទ iPhone X ក្រុមហ៊ុន Apple ក៏បានបង្ហាញនូវទូរស័ព្ទដៃ iPhone 8 និងទូរស័ព្ទiPhone 8 Plus ផងដែរ។

លក្ខណៈពិសេសតម្លៃ iPhone X

ដូចការរំពឹងទុក ទូរស័ព្ទដៃ iPhone X គ្មានបូតុង home button ដែលអាចចាត់ទុកជាការវិវត្តន៍ថ្មីមួយរបស់ទូរស័ព្ទស្មាតហ្វូន។ ជំនួយអោយបូតុង home button ទូរស័ព្ទដៃ iPhone X នឹងប្រើប្រាស់បច្ចេកវិទ្យាស្គាល់ផ្ទៃមុខ ដើម្បីដោះសោរទូរស័ព្ទវិញ។ ទូរស័ពុ្ទ iPhone X សាកថ្មដោយមិនបាច់ប្រើខ្សែរ ហើយមិនជ្រាបចូលទឹក និងធូលី និងមានត្រឹមតែ២ពណ៌ប៉ុណ្ណោះ គឺពណ៌ប្រផេះ និងពណ៌ទឹកប្រាក់។

កាលបរិច្ឆេទនៃការចេញ iPhone X

អ្នកចង់ប្រើប្រាស់ដែលជាអ្នកគាំទ្រទូរស័ព្ទដៃ iPhone ប្រហែលជាត្រូវត្រៀមខ្លួនយូរបន្តិចទើបបានប្រើiPhoneXដោយសារតែកាលបរិច្ឆេទសម្រាប់ទទួលការបញ្ជាកុម្ម៉ង់ទិញ ចាប់ផ្តើមនៅថ្ងៃសុក្រ២៧តុលា ហើយការដឹកជញ្ជូនទៅកាន់អ្នកកុម្ម៉ង់ទិញនឹងចាប់ផ្តើមនៅថ្ងៃសុក្រ៣វិច្ឆកា។

តម្លៃ iPhone X

ទូរស័ព្ទៃដៃ ប្រភេទ iPhone X នេះមានតម្លៃថ្លៃជាងប្រភេទទូរស័ព្ទដៃ iPhone ផ្សេងៗទៀត។ តាមការកំណត់តម្លៃគេបានដឹងថា iPhone X ទំហំ៦៤ GB មានតម្លៃ៩៩៩ដុល្លារអាមេរិក ហើយ iPhone X ទំហំ២៥៦ GB មានតម្លៃ១១៤៩ដុល្លារអាមេរិក។ ចាប់ផ្តើមក្នុងតម្លៃ៩៩៩ដុល្លារ ធ្វើអោយ iPhone X ជាទូរស័ព្ទដៃIphone ដែលមានតម្លៃថ្លៃជាងគេ របស់ក្រុមហ៊ុនApple។

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត