របៀប​នៃ​ការថែទាំ​ស្បែក​របស់​ទារក​

13/09/2017 - Views:128

​ស្បែក​របស់​ទារក គឺ​ពិតជា​មាន​សភាព​ទន់ និង​ងាយ​រង​ការប៉ះទង្គិច ដែល​ហេតុដូចនេះ ហើយ​ទើប​បានជា​អ្នក ត្រូវមាន​ការប្រុងប្រយ័ត្ន ក្នុង​ការប្រើប្រាស់​ផលិតផល ថែទាំ​ស្បែក​និង​ធ្វើការ​ងូតទឹក ឲ្យ​ពួកគេ​ឲ្យ​បាន​សមស្រប ដើម្បី​រក្សា​ការពារ​សុខភាព ស្បែក​របស់​ទារក​ដែលមាន សភាព​ម៉ត់​ថ្លា​រលោង​។​

​នៅពេល​ដែល​កូន​តូច​ អ្នក​ត្រូវ​ងូតទឹក​អ្នក​គួរ​ជៀសវាង​ នូវ​ការប្រើ​សាប៊ូ​ជា​ទៀត​ទាត់​ ហើយ​អ្នក​ត្រូវ​ជ្រើសរើស​សាប៊ូ​ ដែល​មាន​កម្រិត​ស្រាល​ ផ្តល់​សំណើម​និង​មិន​មាន​ក្លិន​។​អ្នក​ត្រូវ​ចងចាំ​ ថា​ការប្រើ​សាប៊ូ​ច្រើនពេក​ អាច​ធ្វើឲ្យ​ស្បែក​កូនតូច​អ្នកប្រែជា​ស្ងួត​។​

​ដើម្បី​រក្សា​ស្បែក​របស់​ទារក​អ្នក ​មិនឲ្យ​មាន​ការម៉ាស់​ឬ​ស្ងួត​ អ្នក​អាច​បន្ថែម​ប្រេង​ ដែល​មិន​បង្ក​ឲ្យមាន​ប្រតិកម្ម​អា​លែ​ហ្សី​ ទៅក្នុង​ទឹក​ប្រើ​សម្រាប់​ ងូត​សំអាតខ្លួន​។​បន្ទាប់​ពី​ងូតទឹក​រួច ​នៅពេល​ដែល​អ្នក​ជូត​សម្ងួត​ខ្លួនប្រាណ​របស់​ទារក ​អ្នកត្រូវមាន​ការប្រុង​ប្រយ័ត្ន​ ចំពោះ​ស្បែក​នៅត្រង់​ក ផ្ចិត និង ស្បែក​នៅ ខាងក្រោយ​ស្លឹកត្រចៀក​។​

​អ្នក​គួរ​ស្លៀក​សំលៀកបំពាក់ ​ដែល​រលុងៗ​ និង​ធ្វើ​ពី​សាច់​អំបោះ​ដែល​ទន់ៗ​ ឲ្យ​ទារ​ករបស់​អ្នក​ធ្វើ​បែបនេះ ​វា​អាច​ជួយ​រក្សា​ឲ្យ​ស្បែក​របស់​ទារក ​មាន​ភាពត្រជាក់ស្រួល​។​ជាពិសេស​ នៅក្នុង​រដូវក្តៅ​ ហើយ សើម​ពីព្រោះថា ​វា​ក៏​អាច​ជួយ​ផងដែរ ក្នុង​ការផ្តល់​ឲ្យ​ពួកគេ​នូវ​ ដំណើរ​ខ្យល់​ចេញចូល​បាន​ល្អ​។​

​នៅពេល​ដែល​អ្នកធ្វើការ​ ជូត​សំអាត​ស្បែក​នៅ​តំបន់​កំប៉េះគូថ ​របស់​ទារក​ អ្នក​មិន​ត្រូវ​ជូត​វា​ខ្លាំងៗ​នោះ​ទេ​ ត្រូវ​ប្រើ​ទឹក​ក្តៅឧណ្ណៗ​ ដើម្បី​សំអាត​គូថ​របស់​ពួកគេ​។​បន្ទាប់មក​ពេល​ធ្វើ​ការ ផ្លាស់ប្តូរ​ខោ​ទឹកនោម​របស់​ទារក ​ត្រូវ​ទុក​ពេល​ឲ្យគេ​នៅ​ចំហ​ផ្នែក​ខាងក្រោម​។

ជៀសវាង​ ការប្រើ​ក្រណាត់​សើម​ជូត​ ដែល​មាន​ជាតិ​អាល់កុល ​មក​សំអាត​ស្បែក​របស់​ទារក​ នៅ​ពេល​អ្នកធ្វើការ​ផ្លាស់​ខោ ​ទឹកនោម​ពីព្រោះ​ ពួកវា អាច​ផ្តល់​ផល​រំខាន ​ដល់​ស្បែក​របស់​ពួកគេ​៕

ដោយ៖ ជួប វត្ដី

ព័ត៌មានផ្សេងទៀត