គូស្នេហ៍កូរ៉េខាងត្បូង Song-Song ថតរូបរៀបការនៅSan Francisco

13/09/2017 -  182

តារាសម្តែងជាតួឯកប្រុស និងជាតួឯកស្រីនៅក្នុងខ្សែភាពយន្តដ៏ល្បីល្បាញ Descendants of the Sun ដែលនឹងត្រូវរៀបការនឹងគ្នាក្នុងជីវិតពិតនៅពេលឆាប់ៗនេះគឺ លោក Song Joong-ki និងនាង Song Hye-kyo ត្រូវបានគេអោយដឹងមកថា អ្នកទាំងពីរស្ថិតនៅទីក្រុង San Francisco រដ្ឋ California ដើម្បីថតរូបរៀបការ។ តារាប្រុសស្រីសំណព្វចិត្តអ្នកគាំទ្រទាំងពីររូបគេ ត្រូវគេហៅថា គូស្នេហ៍ Song-Song ។

សារព័ត៌មានបរទេស AllKPop គូស្នេហ៍មួយគូនេះបានបង្កើតភាពភ្ញាក់ផ្អើលម្តងហើយនៅពេលគេបានឃើញអ្នកទាំងពីរនៅអាកាសដ្ឋាន LAX កាលពីថ្ងៃទី៣កញ្ញា។

នៅពេលនេះអ្នកទាំងពីរត្រូវគេជឿជាក់ថា ស្ថិតនៅទីក្រុង San Francisco ត្រៀមរៀបចំការថតរូបរៀបការរបស់ពួកគេ។ ការរៀបការរបស់អ្នកទាំងពីរនឹងត្រូវបា្ររព្ធធ្វើឡើងនៅខែក្រោយ៣១តុលា។

ទីភ្នាក់ងាររបស់អ្នកទាំងពីរ បានចេញមកនិយាយហាក់ធ្វើអោយដំណឹងនេះកាន់តែពិត។ ទីភ្នាក់ងាររបស់Song Song បានបញ្ជាក់ថា ដំណើររបស់គូស្នេហ៍ Song-Song ទៅកាន់សហរដ្ឋអាមេរិកសម្រាប់បញ្ហាផ្ទាល់ខ្លួន។

តាមព័ត៌មានអោយដឹងមកថា គូស្នេហ៍ Song Song ជួលអ្នកថតរូបជំនាញលោក Hong Jang Hyun សម្រាប់ថតរូបអាពាហ៍ពិពាហ៍របស់ពួកគេ។ ហើយដំណើរទៅកាន់ San Francisco របស់គូស្នេហ៍មួយគូនេះមាន មិត្តភ័ក្តិជិតស្និទ្ធ អ្នកតុបតែងមុខ ធ្វើសក់ និងបុគ្គលិកផ្សេងៗទៀត។

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត