Victoria Beckham និយាយពីទម្លាប់ប្រចាំថ្ងៃដែលជួយនាងជោគជ័យទាំងរឿងគ្រួសារ និងការងារ

14/09/2017 -  178

នៅមួយថ្ងៃបន្ទាប់ពីកម្មវិធីបង្ហាញម៉ូតរដូវកាលថ្មី នាង Victoria Beckham បានបង្ហាញពីវិធីគ្រប់ គ្រងការងារជាអ្នករចនាម៉ូតសម្លៀកបំពាក់ល្បីលំដាប់ពិភពលោក និងជាអ្នកគំរូក្នុងការតុបតែងខ្លួនហើយក៏ជាអ្នកម្តាយរបស់កូនទាំង៤។ មានកូនដល់ទៅ៤នាក់ និងជាអ្នកច្នៃម៉ូតសម្លៀកបំពាក់លំដាប់ពិភពលោកផង គ្រាន់តែស្តាប់ទៅគឺដឹងទៅហើយថានឹងហត់កម្រិតណា។

ប៉ុន្តែយើងមកស្តាប់បន្តិចមើលតើនាងធ្វើយ៉ាងណា ទើបធ្វើអោយ Victoria ក្លាយជានារីដ៏ជោគជ័យម្នាក់ទាំងក្នុងអាជីព និងតួនាទីជាអ្នកម្តាយ។ ក្នុងកិច្ចសម្ភាសន៍ជាមួយSunday Times អតីតតារាចម្រៀងក្រុម Spice Girl រូបនេះបង្ហាញពីវិធីគ្រប់គ្រងកិច្ចការគ្រួសារធំដែលមានកូនដល់ទៅ៤នាក់ និងការគ្រប់គ្រងអាជីវកម្មនៅក្នុងពេល ដំណាលគ្នា។

Victoria Beckham រៀបរាប់ថា «គ្រប់យ៉ាងសំខាន់ទៅលើការគ្រប់គ្រងពេលវេលា និងមានមនុស្សជុំវិញខ្លួនជាមនុស្សល្អ។ វាមិនមែនជាការងាយស្រួលទេ ប៉ុន្តែខ្ញុំស្រឡាញ់អ្វីដែលខ្ញុំធ្វើ ហើយជានិច្ចកាលខ្ញុំចង់អោយការងារទាំងនោះល្អបំផុតមិនចំពោះថា ជាការរចនាម៉ូតសម្លៀកបំពាក់ការបង្ហាញម៉ូតសម្លៀកបំពាក់ វិធីតុបតែងមុខជាអ្នកម្តាយល្អម្នាក់ និងជាភរិយាល្អម្នាក់»។

ស្ថិតក្នុងវ័យ៤៣ឆ្នាំ ភរិយាកីឡាករបាល់ទាល់ David Beckhamរូបនេះបាននិយាយនៅក្នុងកិច្ចសម្ភាសន៍ថា នាងភ្ញាក់ពីដំណែកនៅម៉ោងប្រហែល៦ព្រឹក ហើយហាត់ប្រាណមួយម៉ោងមុន កូនៗរបស់នាងភ្ញាក់។ បន្ទាប់មកនាងរៀបចំអាហារពេលព្រឹកអោយកូន និង David ឬជូនកូនទៅសាលារៀន។ បន្ទាប់មកនាងហាត់ប្រាណមួយម៉ោងទៀតមុនទៅការិយាល័យធ្វើការ។ រឿងមួយទៀតដែល Victoria ប្រកាន់ខ្ជាប់នោះគឺទម្លាប់គ្រួសារ។

ក្រុមគ្រួសារកីឡាករបាល់ទាល់ និងអ្នករចនាម៉ូតសម្លៀកបំពាក់ បង្កើតក្បួនទម្លាប់គ្រួសារមានឳពុកម្តាយ និងកូននៅជាមួយគ្នាគ្រប់ពេល។ Victoria សារភាពថា គ្រួសារនាងគ្រួសារស្និទ្ធស្នាលនឹងគ្នា នៅជាមួយគ្នាគ្រប់ពេលច្រើន និងសើចរីករាយជាមួយគ្នា។ នាងថា កូនប្រុសរបស់នាង Brooklyn ពូកែកំប្លែង។ កូនៗរបស់នាងជាកូនល្អតាមបែបបទរៀងៗគ្នារបស់ពួកគេ។

Victoria Beckham ចូលចិត្តទទួលទានអាហារសុខភាព។ នាងថា អ្នកត្រូវតែល្អចំពោះរាងកាយរបស់អ្នក ប្រសិនបើអ្នកចង់បានគុណប្រយោជន៍ច្រើនពីរាងកាយរបស់អ្នក។

 

ដោយ៖Vibe

ព័ត៌មានផ្សេងទៀត