វិទ្យាសាស្ត្រថា អ្នកពូកែភ្លេចជាមនុស្សឆ្លាត

14/09/2017 -  170

ភ្លេចសោររបស់អ្នកនៅលើតុផ្ទះបាយ ឬភ្លេចកំព្យូទ័រយួរដៃរបស់អ្នកនៅផ្ទះ អាចធ្វើអោយអ្នកយល់ថា អ្នកគ្មានការចងចាំអ្វីទេខួរក្បាលគឺទទេស្អាត ប៉ុន្តែការសិក្សាថ្មីដែលបានបោះផ្សាយនៅក្នុងទស្សនាវដ្តីNeuron នឹងជួយបន្ធូរបន្ថយក្តីកង្វល់ជាច្រើនផ្សេងៗរបស់អ្នក។

អ្នកស្រាវជ្រាវបានរកឃើញលក្ខណៈសំខាន់ៗថា ភ្លេចមិនត្រឹមតែជាសញ្ញាបង្ហាញថាខួរក្បាលមានសុខភាពល្អ និងប្រក្រតីនោះទេ ប៉ុន្តែក៏មានន័យផងដែរថា ខួរក្បាលរបស់អ្នកកំពុងបង្កើតកន្លែងសម្រាប់ពត៌មានថ្មី និងពត៌មានមានប្រយោជន៍ច្រើនជាង។

អ្នកស្រាវជ្រាវ និយាយថា វាសំខាន់ដែលខួរក្បាលភ្លេចរឿងមិនសំខាន់ ហើយជំនួសអោយវិញដោយការផ្តោតលើរឿងដែលជួយបង្កើតការសម្រេចជាច្រើនក្នុងពិភពលោកពិត។ ប្រសិនបើអ្នកកំពុងព្យាយាមឆ្លងកាត់ពិភពលោកនេះ ហើយខួរក្បាលរបស់អ្នកនៅចងចាំជាប់មិនលែង នឹងការចងចាំដែលពោរពេញទៅដោយភាពចម្រូងចម្រាស់ ទាំងនេះនឹងធ្វើអោយអ្នកពិបាកបង្កើតការវាយតម្លៃ។

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត