១​វិធី​ក្នុងការ​កំចាត់​ជាតិ​ខ្លាញ់​លើ​ផ្ទៃ​មុន​

14/09/2017 - Views:128

​ស្បែក​មុខ​មាន​ប្រេង (​ខ្លាញ់​) គឺជា​បញ្ហា​ស្បែក​មួយ​ ដែល​តែងតែ​កើតមាន​ឡើង​ទៅលើ មនុស្ស​គ្រប់រូប​ដោយសារតែ ការផ្លាស់ប្តូរ​កោសិកា​ស្បែក និង ទៅលើ​មនុស្ស​ទើប​ពេញវ័យ (១៨​ឆ្នាំ​)​ឡើងទៅ​។​

ខាងក្រោម​នេះ​ យើង​សូម​ណែនាំ​អ្នក​ នូវ​វិធី​ងាយៗ​មួយចំនួន​ ដើម្បី​ព្យាបាល​កំចាត់​ប្រេង ឬ ខ្លាញ់​នៅលើ​ស្បែក​មុខ បាន​យ៉ាង ឆាប់រហ័ស ដោយ​វិធី​ធម្មជាតិ​។​ស៊ុត​ផ្នែក​ពណ៌​ស មាន​ផ្ទុក​វីតាមីន​A​ខ្ពស់​ដែល​មាន​តួនាទី​ កំចាត់​ស្បែក​ស្ងួត​ស្បែក​ជាំ​ និង​ជួយ​ឱ្យ​ស​តឹង​ណែន ​និង​គ្មាន​ប្រេង​នៅលើ​ស្បែក​មុខ​។


​វិធី​ទី​១៖ សូម​យក​ស៊ុត​មួយ​គ្រាប់​ វាយ​បំបែក​ដាក់​ក្នុង​ចាន​យក​តែ​ផ្នែ ពណ៌​ស​កូរ​ឱ្យ​សព្វ បន្ទាប់មក​យក​វា​មក​លាប ​នៅលើ​ស្បែក​មុខ​ ទុក​រហូត​ដល់​វា​ស្ងួត ​រួច​លាង​សំអាត​ជា​មួយ នឹង​ទឹក​ក្តៅ​ឧ​ណ្ឌៗ ចេញ​។​ចំណាំ​៖ ធ្វើ​តាម​វិធី​នេះ ឱ្យបាន ២​ដង ក្នុង ១​សប្តាហ៍ នោះ​អ្នក​និង​ឃើញ​ផ្ទៃមុខ​ ស​រលោង​ម៉ត់​ស្អាត​ផងដែរ​៕​

ដោយ​៖​ជួប វត្ដី​

ព័ត៌មានផ្សេងទៀត