ម៉ាស​បិតមុខ​ សម្រាប់​អ្នក​ដែល​ស្នាមមុនលើមុខ

15/09/2017 -  190

​មុខ​កើតឡើង​ដោយសារ ធូលី​ដី គិត​ច្រើនពេក បញ្ហា​អ​ម៉ូ​ន ញុាំទឹក​មិន​គ្រប់គ្រាន់ គេ​ង​បាន​តិច ឬ​ចេញ​មុន ដោយសារ​មក​រដូវ​ជាដើម​។​

មនុស្ស​ស្រី​យើង ​អោយតែ​មាន​មុន​លើ​មុខ​ ចេះតែ​នៅ​មិន​ស្ងៀម ​ដៃ​ចេះ​តែ​ចង់កេះ​ចង់​ញ៉េច ចឹង​ហើយ ​បាន​បណ្ដាលអោយ​មុខ​ មាន​ស្នាម​ខ្មៅ​លើ​មុខ​។​ខាងក្រោមនេះ ជាការធ្វើម៉ាស តាមបែបធម្មជាតិ សម្រាប់អ្នកមានមុខស្នាម ឬមុន៖


​នៅពេល​ដែល​អ្នក​ជា​នារី​ ដែល​មាន​មុន​ឬ​ស្នាម​ខ្មៅ អ្នក​អាច​យក​ល្ហុង​ទុំ​មក​កិន​ឲ្យ​ម៉ត់ លាយ​ជាមួយ​ទឹកឃ្មុំ បន្ទាប់មក​យក​មក​លាប​លើ​មុខ​អ្នក ដោយ​ទុក​ចំនួន​ពី​១៥​ទៅ​២០​នាទី​ ទើប​លាង​ចេញ ប្រើ​រូបមន្ត​នេះ​យូរ វា​នឹង​ធ្វើឲ្យ​ស្បែក​មុខ អ្នក​ម៉ត់​រលោង និង​មាន​ភាព​ភ្លឺ​ថ្លា​៕

​ដោយ​៖ ជួប វត្ដី​
​    ​

ព័ត៌មានផ្សេងទៀត