មិនសរសើរ ក៏កុំបង្អាប់! សមទេដែលរិះគន់បែបនេះ?

09/10/2017 -  11364

គ្រាន់តែរូបថតមួយសន្លឹក ដែលកញ្ញា ខ្លឹម ស្រីគា Miss Grand Cambodia ថតជាមួយMiss Grand Vietnam បានធ្វើឲ្យអ្នកមួយចំនួន រិះគន់រឿងសម្រស់ផង សម្លៀកបំពាក់ផង ថាចាញ់Miss Grand Vietnam ដាច់ ដូចជាម្ចាស់និងអ្នកបំរើជាដើម។ តើគួរទេ ពាក្យរិះគន់ របៀបបន្ទាបតម្លៃជាតិសាសន៍ឯង លើកតម្កើងជាតិសាសន៍គេ ក្នុងកាលៈទេសៈកំពុងប្រកួត ដែលទាមទារ ការលើកទឹកចិត្ត និងការគាំទ្រ ដើម្បីអាចទទួល បានជ័យជំនះ។

បើទោះជាសម្លៀកបំពាក់ មិនសមរម្យ រឺឆ្គងយ៉ាងណា ក៏គួររិះគន់ដោយ សម្តីមានសីលធម៌ ក្នុងន័យកែលម្អ ដូចពាក្យមួយថា បើមិនសរសើរ ក៏កុំបង្អាប់។ ផ្ទុយពីប្រជាជនគេ ទោះល្អរឺមិនល្អ ក៏គេមិនដែល បង្អាប់ឈាមជ័រគេដែរ ព្រោះជាមនុស្ស ដែលតំណាងឲ្យប្រទេស ឲ្យជាតិរបស់គេ។

គួរបញ្ជាក់ថា Miss Grand Cambodia ឆ្នាំ ២០១៧ គឺកញ្ញា ខ្លឹម ស្រីគា អាយុ ១៨ឆ្នាំ ជាសិស្សមកពីរាជធានីភ្នំពេញ តំណាងឲ្យប្រទេសកម្ពុជា ចូលរួមប្រកួត Miss Grand International ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ នៅប្រទេស វៀតណាម។ កម្មវិធីប្រកួតផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តឡើង នៅ Vinpearl Phu Quoc Resort & Villas Convention Hall កោះភូកុក ឬហៅថាកោះត្រល់។

<រូបដែលគេរិះគន់>

ព័ត៌មានផ្សេងទៀត