ស្ត្រី៣នាក់ទៅកែសម្ភស្សនៅកូរ៉េខាងត្បូង មិនអាចត្រលប់ទៅផ្ទះវិញបាន

10/10/2017 -  7797

​ការធ្វើ​ដំណើរ ហាក់​មិនគួរ​ជាទី​ពេញចិត្ត​ឡើយ សម្រាប់​ស្ត្រី​ជន​ជាតិ​ចិន​៣​នាក់​ដែល​ត្រូវ​គេ​ឃាត់​ដំណើរ​នៅ​អាកាសយានដ្ឋាន​មួយ​នៅ​ប្រទេស​កូរ៉េខាងត្បូង នោះ​ក៏​ដោយសារតែ​មុខមាត់​ឡើង​ហើមប៉ោង​នៅក្រោយ​ការវះកាត់​កែស​ម្ភ​ស្ស មិន​ដូចគ្នា​នឹង​រូបថត​ក្នុង​លិខិតឆ្លងដែន​របស់​ពួកគេ​ទាល់តែ​សោះ​។​

​ទោះយ៉ាងណា​តាម​ពត៌មាន គេ​មិន​បានបង្ហាញ​អោយដឹងពី​អត្តសញ្ញាណ​របស់​ស្ត្រី​ជន​ជាតិ​ចិន​ទាំង​៣​នាក់​ឡើយ​។ កាលពី​សប្តាហ៍​មុន​នៅ​អំឡុងពេល​សប្តាហ៍​មាស​ដែលជា​ថ្ងៃ​ឈប់​សម្រាក​បុណ្យជាតិ​របស់​ប្រទេស​ចិន ពួកនាង បាន​ធ្វើ​ដំណើរ​ទៅ​កែស​ម្ភ​ស្ស​នៅ​ប្រទេស​កូរ៉េខាងត្បូង​ដែលជា​ប្រទេស​មួយ​ល្បីល្បាញ​ខ្លាំង​ខាង​ឧស្សាហកម្ម​កែស​ម្ភ​ស្ស ។​

​ស្ត្រី​វ័យក្មេ​ងទាំង​៣​នាក់​មើលទៅ​ដូច​ស្ថិតក្នុង​វ័យ​ខ្ទង់​២០​ឆ្នាំ បាន​ទៅ​ធ្វើការ​កែស​ម្ភ​ស្ស​ហើយ​ក្រោយ​មក​មុខ​ឡើង​ហើមប៉ោង​ខ្លាំង មើលទៅ​ខុសគ្នា​យ៉ាងខ្លាំង​នឹង​រូបថត​លិខិតឆ្លងដែន​។​

​ស្ត្រី​ជន​ជាតិ​ទាំង​៣​នាក់​ដែល​បាន​រុំ​បង់​រុំរបួស​ពី​ចង្កា​ព័ទ្ធ​ទៅដល់​ក្បាល ត្រូវ​ម​ន្ត្រី​អន្តោប្រវេសន៍ នៅ​អាកាសយានដ្ឋាន​មួយ​កន្លែង​នៅ​ប្រទេស​កូរ៉េខាងត្បូង ឃាត់​មិនអោយ​ឡើង​យ​ន្ត​ហោះ​ធ្វើ​ដំ​ណើ​រ​ត្រលប់ទៅផ្ទះ​វិ​ញ ហើយ​និង​បាន​សួរនាំ​នូ​វ​សំនួរ​ជាច្រើន​។​

​ពួកនាង បាន​បង្ហាញ​សំបុត្រ​យន្ត​ហោះ​និង​ឯកសារ​ធ្វើ​ដំ​ណើ​រ​ទៅ​ម​ន្ត្រី​អន្តោរ​ប្រវេសន៍​កូរ៉េខាងត្បូង ប៉ុន្តែ​នៅតែ​មិនអាច​បង្ហាញថា ពួកនាង​ជា​មនុស្ស​តែ​មួយ​នឹង​រូបថត​ក្នុង​លិខិតឆ្លងដែន​។​

​រូបថត​មួយ​សន្លឹក​ដែល​មាន​រូប​ពួកនាង​ធ្វើ​មាត់​ស្រួច និង​កាន់​លិខិតឆ្លងដែន​នៅក្នុង​ដៃ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាង​យ៉ាងខ្លាំង​នៅក្នុង​បណ្តាញ​អ៊ី​ន​ធើ​ណែ​ត​កាលពី​ថ្ងៃ​ច័ន្ទ ដោយ​មាន​អ្នក​ចូលទៅ​Like ច្រើនជាង​៥១០០០​ដង និង​ចែក​រំលែក​បន្ត​ច្រើនជាង​២៣០០០​ដង​។
​គេ​នៅ​មិន​ច្បាស់​នៅឡើយ​ទេ​ថា ពួកនាង​ទទួលបាន​ការអនុញាតិ​អោយ​អោយ​ត្រលប់​ទៅ​ប្រទេស​ចិន​វិញឬ​នៅទេ កាលពី​ថ្ងៃ​ច័ន្ទ​។​
 

 

​ដោយ​៖ Vibe​

ព័ត៌មានផ្សេងទៀត