ប៉ុន្មានសន្លឹកនេះ ធ្វើឲ្យអ្នកមិនអាចរំលង ​Gardens by the bay​ ពេលទៅសិង្ហបុរី​

11/10/2017 -  467

សួនផ្កា Gardens by the Bay ​ត្រូវ​បាន​សាងសង់​ឡើង​​​​ នៅ​ចំកណ្ដាល​​​ប្រទេស​​សិង្ហបុរី។ ​​​​​សំណង់​រាង​ដើម​ឈើ​​នេះ ​​​​មាន​កម្ពស់​ដល់ទៅ ៥០ម៉ែត្រ សាងសង់នៅលើដី ទំហំ​រហូត​ដល់​១០១​ហិចតា។ លក្ខណៈពិសេសរបស់ Gardens by the Bay ​គឺ​សម្បូរ​ទៅ​ដោយ ​ផ្កាច្រើនពាន់​​ប្រភេទ មានលំអបន្ថែមដោយភ្លើង ធ្វើឲ្យពេលរាត្រី ទីតាំងនេះដូចជាពិភពចម្រុះពណ៌ ដ៏ស្រស់ស្អាត។

 ​​​​​សួន​ដ៏ធំ​​នេះ​មាន​សួន​​តូចៗ​ចំនួន ៣​​គឺ​ Bay Central, Bay East និង Bay South ។ សួនទាំង៣មានដាំដុះផ្កា​តាម​រដូវ​កាល និង​តំបន់ខុសៗ​គ្នា។ ក្រៅពីអាចថតផ្តិតយករូបភាពផ្កាចម្រុះពណ៌ និងច្រើនប្រភេទ អ្នកទស្សនាក៏អាចចូលលេង នៅសួន​កន្ទុំរុយឃើញ សួន​ព្រះអាទិត្យ ធ្វើដំណើរលើស្ពាន​អាកាស និងមានសួន​កម្សាន្ត​ជាដើម។ សំបុត្រចូលទស្សនាទីនេះចែកចេញជា២ប្រភេទ សម្រាប់មនុស្សធំតម្លៃ២៨ដុល្លារ និងកុមារ១៥ដុល្លារ៕

 

 

ព័ត៌មានផ្សេងទៀត