ផលិតករភាពយន្តលោក Harvey Weinstein ត្រូវតារាហូលីវូដបកអាក្រាតពីទង្វើបំពានផ្លូវភេទ

11/10/2017 -  873

​តារា​សម្តែង​ស្រី​ដ៏​ល្បីល្បាញ​២​ដួង​របស់​ក្រុមហ៊ុន​ហូលីវូដ​នាង Angelina Jolie ហើយ​និង Gwyneth Paltrow បាន​និយាយថា ផលិតករ​ភាព​យ​ន្ត​លោក Harvey Weinstein មាន​ឬ​ក​ពារ​មិនល្អ​បំពាន​លើ​ពួកគេ​នៅពេលដែល​ពួកគេ​នៅ​ជា​តារា​ភាព​យ​ន្ត​វ័​យ​ក្មេង​។

​ការ​ប្រកាស​របស់​តារា​ទាំងពីរ​ដូង​នេះ​ធ្វើអោយ​ចំនួន​អ្នកចោទ​ប្រកាន់​លើ​លោក Harvey លើ​ករណី​បំពាន​ផ្លូវភេទ និង​ឬ​ក​ពារ​មិនល្អ​ កាន់​តែមាន​ចំនួនកើន​ច្រើនឡើង​។

​នៅពេល​នាង Paltrow មាន​វ័យ​២២​ឆ្នាំ​នោះ ផលិតករ​ភាព​យ​ន្ត​លោក Weinstein បាន​ជួល​នាង​អោយ​ដើរតួរ​នៅក្នុង​រឿង​ភាព​យ​ន្តយក​លំនាំ​តាម​ប្រលោមលោក Emma របស់​អ្នកនិពន្ធ Jane Austen ។

មុនពេល​ចាប់ផ្តើម​ថត នាង Paltrow បាន​ជួប​ជាមួយ​លោក Weinstein នៅ​កន្លែង​ស្នាក់នៅ​របស់​ផលិតករ​ភាព​យ​ន្ត​រូបនេះ ដើម្បី​ពិភាក្សា​ការងារ​។ ប៉ុន្តែ​ជំនួប​នេះ បែរជា​បញ្ចប់ទៅ​ដោយហេតុ​ការណ៍​មិន​គួរអោយ​ចងចាំ​ទៅ​វិញ​។ នាង Paltrow រៀបរាប់​ប្រាប់សារ​ពត៌មាន New York Times ថា  លោក Weinstein បាន​ដាក់​ដៃ​លើ​នាង ហើយ​និយាយ​អ​ន្ទោង​នាងទៅ​បន្ទ​ប់​គេង​ដើម្បី​ធ្វើ​សរសៃរ​។
​នាង Paltrow បាន​បន្តថា​«​នាង​នៅ​ក្មង​, នាង​ពិតជា​រន្ធត់​ជាខ្លាំង​»​។​

ចំណែក​តារា​សម្តែង​ហូលីវូដ​ដ៏​ល្បីល្បាញ​នាង Angelina Jolie បាន​ប្រាប់​ទស្សនា​វ​ដ្តី Times ថា នាង​មានបទពិសោធន៍​មិនល្អ​ជាមួយ​ផលិតករ​ភាព​យ​ន្ត លោក Harvey Weinstein កាលពី​នាង​នៅ​វ័យក្មេង​អំ​ឡុង​ពេល​ចេញ​រឿង Playing by Heart កាលពី​អំឡុង​ចុងឆ្នាំ​៩០​។ Jolie រៀបរាប់ថា លោក Weinstein ចង់​កេង​ចំណេញ​លើ​នាង នៅក្នុង​បន្ទាប់​សណ្ឋាគារ។

ប៉ុន្តែ​ទ​ង្វើ​រ​ផលិតករ​ភាព​យ​ន្ត​រូប​នេះ ត្រូវ​នាងJolie ​បដិសេធ​។​

ដោយសារ​បញ្ហា​នេះ  Jolie បាន​សម្រេច​ជ្រើសរើស​មិន​ធ្វើការ​ជាមួយ​អ្នកដឹកនាំ​កម្មវិធី​រូប​នេះ​ជា​បន្តទៀ​ត​ឡើយ ហើយ Jolie បាន​ដាស់តឿន​ដល់​តារា​ដទៃ​ទៀត​ដែល​ធ្វើការ​ជាមួយ​លោក Weinstein ផងដែរ ។​

​ដោយ​៖ Vibe​

ព័ត៌មានផ្សេងទៀត