កីឡាការិនី​ហែល​ទឹក​កម្ពុជា ហែម​ថុន វិទី​នី ដាក់​សារ​មួយ​ឃ្លា​រាង​ធ្ងន់ ពេល​កម្ពុជា​ចាញ់​វៀតណាម​​ចាស់ដៃ​

11/10/2017 -  4054

​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​ចាញ់​ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម ៥-០ នៅ​ទឹកដី​វៀតណាម​កាលពី​យប់មិញ ក្នុង​ការប្រកួត​សន្សំ​ពិន្ទុ​លើក​ទី​៤ ក្នុង​ពូ​ល C នៃ​ពានរង្វាន់ AFC Asian Cup 2019​។​

​បន្ទាប់ពី​ការ​ចាញ់​រៀង​ធ្ងន់​ករ​នៃ​ការប្រកួត​ជម្រុះ​នេះ បានធ្វើអោយ​កីឡាការិនី​ជម្រើស​ជាតិ ហែល​ទឹក​កម្ពុជា​គឺ ហែម​ថុន វិទី​នីបាន​បង្ហោះ​សារ​មួយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​របស់ ខ្លួន​ថា​៖ «​បើ​ចង់បាន​ពេលវេលា​ទៅ​បង្ហាត់​ក្មេង​ក្រោម 16​ឆ្នាំ​សម​ជាង​អា​ហ្នឹង បាន​សម​អភិ​វឌ្ឈន៏ ត្រៀមខ្លួន 2023 ខ្លួន​ដឹកនាំ​សិស្ស​កំពូលៗ​ហើយ​មក​និយាយ​ពាក្យ​គោលដៅ 2023 ទន្រាំ​ដល់ឆ្នាំ 2023 អាយុ​ពួកគាត់​មិនដឹង​លេង​បាន​ទៀត​អត់​ផង លើកទីមួយ​ដែរ​ឃើញ​គ្រូបង្វឹក​បែបនេះ លេស​អត់​ចេះ​ចប់ អោយតែ​ខ្លួន​បាន​នៅ​បង្ហាត់​បន្ត​។ រឿង​អត់​ចេះ​ចប់​ខ្លាំង​អា​ខាង​កែប្រែ​ប្រវត្តិ សាស​ន៏ អា​រឿង​គ្មាន​ប្រយោជន៏​»​។

​អ្វីដែល​កីឡាការិនី​ជម្រើសជាតិ​ហែល​ទឹក​កម្ពុជា ហែម​ថុន វិទី​នី សរសេរ​យ៉ាង​ដូច្នេះ​ហាក់ សំដែង​ការ មិន​សប្បាយចិត្ត​ចំពោះ​លទ្ធផល​នៃ​ការ​ចាញ់​ជា​បន្តបន្ទាប់​នៃ​ក្រុម​បាល់ទាត់ ជម្រើសជាតិ​កម្ពុជា​៕

​ដោយ​៖ អ៊ុំ កុសល​

ព័ត៌មានផ្សេងទៀត