What ‘s your name​កំពុង​ពេញនិយម​ខ្លាំង​​នៅ​លើ​​ហ្វេ​សប៊ុក​

11/10/2017 -  195

​បទ​ចម្រៀង What ‘s your name របស់​អ្នកនាង​ពេជ្រ សោភា នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស​កំពុងតែ​ទទួល​ការពេញនិយម​យ៉ាងខ្លាំង នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​។ ពេញនិយម​ដោយសារតែ ប្រជាពលរដ្ឋ​ទាំង​ក្មេង ទាំងចាស់ បាន​ធ្វើ​វីដេអូ​Cover ចំពោះ​បទ​ចម្រៀង​មួយ​នេះ ដែល​ត្រូវ​បាន​បន្ត​ការ​ចែកចាយ​ព្រោងព្រាត​។​

What ‘s your name ជា​ប្រភេទ​បទ​ចម្រៀង​ចង្វាក់​ញ៉ាក់ ជាមួយនឹង​ស្ទា​យ​រាំ​បែក​ស្លុយ ដែល​ធ្វើឲ្យ​យើង​សប្បាយ ស្រស់ស្រាយ​អារម្មណ៍ ទៅ​តាម​ចង្វាក់ភ្លេង​។ ចង់ដឹង​បទ​ចម្រៀង​នេះ ពិរោះ​រណ្តំ​យ៉ាង​ណានោះ​? តោះ​ទស្សនា​វីដេអ​ទាំងអស់គ្នា​! ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត