កុមារី​កូនកាត់​ខ្មែរ​មួយ​រូប​កំពុង​ល្បី​កក្រើក​ក្នុង​កម្មវិធី​The Voice Kidsនៅ​កាណាដា​

11/10/2017 -  11260

​ថ្មីៗ​នេះ បើ​តាម​ការបញ្ជាក់​ពី​តារាចម្រៀង​កូនកាត់ លោក​តូ​នី កែវ បានឲ្យដឹងថា កុមារី​កូនកាត់​កម្ពុជា​មួយ​រូប បាន​ធ្វើឲ្យ​កក្រើក ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក The Voice Kids កាណាដា ដោយសារ​តែ​ការបង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ របស់​នាង​។​

​តាមរយៈ​ការ​បង្ហោះ​លើ​ទំព័រ​ហ្វេ​សប៊ុក លោក​តូ​នី កែវ បានឲ្យដឹងថា ក្នុង​វគ្គ The Blind Audition គ្រូបង្វឹក​ទាំង​៣​រូប បាន​ចុច​ប៊ូ​តុង ពេញចិត្ត​ចំពោះ ទឹកដម​សំនៀង របស់​កុមារី Alyssa Ly ខណៈ​នាង​បង្ហើរ​សំនៀង បាន​ត្រឹម​តែ​ប៉ុន្មាន​ម៉ាត់​ប៉ុណ្ណោះ​។

​លោក​តួ​នី កែវ បន្តថា Allysa Ly មាន​ឪពុក​ជា​ជនជាតិ​ស្បែក​ខ្មៅ និង​ម្តាយ​ជា​ជន​ខ្មែរ មាន​ស្រុកកំណើត​នៅ​ខេត្ត​បាត់ដំបង​។ ចង់ដឹង​ពី​សមត្ថភាព របស់​Allysa Ly អស្ចារ្យ​ប៉ុណ្ណា​នោះ តោះ​ទស្សនា​វីដេអូ​ទាំងអស់គ្នា​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត