ថ្នាក់​ហាត់​Yoga​បណ្តើរ ផឹកស្រា​បៀរ​បណ្តើរ​ចាប់​បើក​ហើយ​! ចង់​សាក​ទេ​?

12/10/2017 -  1366

​នៅ​ទីក្រុង​ឡុង​ដ៏ ប្រទេស​អង់គ្លេស បច្ចុប្បន្ននេះ មាន​ថ្នាក់រៀន​ហាត់​យូ​ហ្គាប​ណ្តើ​រ​ផឹកស្រា​បៀរ​បណ្តើរ​។​ ស្រា​បៀរ​ក្លាសេ​ទឹកកក​ត្រជាក់ ត្រូវបាន​ប្រើ​នៅក្នុង​ការហាត់​យោ​ហ្គា​តាម​ចលនា​យូ​ហ្គា Vinyasa Yoga​។ អ្នក​ហាត់​យូ​ហ្គា​គ្រប់គ្នា បាន​លើក​ស្រា​បៀរ​យកមក​ផឹក នៅពេល​ដែល​រាងកាយ របស់​ពួកគេ​ត្រូវ​បត់បែន​ទៅតាម​ចង្វាក់​ចលនា​យូ​ហ្គា​។​

​គ្រូបង្រៀន​យូ​ហ្គា​នាង Guzel Mursalimova បាន​និយាយថា ៖ ហាត់​យូ​ហ្គាប​ណ្តើ​រ ផឹកស្រា​បៀរ​បណ្តើរ បាន​ជួយ​បន្ធូរ​អារម្មណ៍​កាន់តែច្រើន ដោយសារ​អ្នក​គ្រប់គ្នា​ដែល​មក​ទី​នេះ មាន​ភាព​តានតឹង​ខ្លាំង​មែនទែន ជាពិសេស​នៅពេល​លើកដំបូង​។

​នាង Guzel Mursalimova បន្តថា ក្នុង​បំណង​ចង់​អោយ​អ្នក​គ្រប់គ្នា អាច​ជម្រះ​អស់​ភាព​តានតឹង អារម្មណ៍​ស្រស់ថ្លា និង​រីករាយ ហើយ​ប្រសិនបើ​យ៉ាង​ដូច្នេះ អ្នក​ត្រូវ​ប្រើ​ស្រា​បៀរ​ខ្ញុំ​គិតថា ហាត់​យូ​ហ្គាប​ណ្តើ​រ ផឹកស្រា​បៀរ​បណ្តើរ​ជា​រឿង​ល្អ​បំផុត ហើយ​ខ្ញុំ​គិតថា នេះ​ជា​ការ​ជម្រុញ​ទឹកចិត្ត​មួយ​ដែរ​។

​ថ្នាក់រៀន​ហាត់​យូ​ហ្គាប​ណ្តើ​រ ផឹកស្រា​បៀរ​បណ្តើរ រៀបចំឡើង​ដោយ Funzing Uk​ពួក​គេ​ជ្រើសរើស ក្លឹប​ស្ទា​យ​បុរាណ​ជាទី​តាំង​ហើយ​ការរៀន​ហាត់​យូ​ហ្គា បណ្តើរ​ផឹកស្រា​បៀរ​បណ្តើរ​មួយ​ម៉ោង​ថ្លៃ ១២​ផោន​។​

 

ព័ត៌មានផ្សេងទៀត