ទៅសិង្ហបុរីសូមកុំរំលងកន្លែងទាំង១០នេះ!

12/10/2017 -  114

១.សួនកម្សាន្ត Universal Studios

Universal Studios Singapore គឺជាសួនកម្សាន្ត បែបហូលីវូដ លំដាប់ពិភពលោក តែមួយគត់ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ សួនកម្សាន្តដ៏ធំមួយនេះ មានផ្ទៃក្រឡា ២០ ហិចតាឯណោះ។ នៅទីនោះមាន ល្បែងកម្សាន្ត សប្បាយៗ ជាច្រើន ដូចជា ទូកហោះ សសរបុកគ្រឹះ ប៉មខ្ពស់ៗ រថយន្តក្រឡាប់ចាក់ ខ្សែភាពយន្ត 4D Transformers និងល្បែងកម្សាន្ដប្លែកៗ គួរឲ្យរន្ធត់ជាច្រើនទៀត សម្រាប់ឲ្យ អតិថិជនលេងកម្សាន្ត។

២.មជ្ឈមណ្ឌលកម្សាន្ត Marina Bay Sands

កន្លែងកម្សាន្ត Marina Bay Sand ត្រូវបានគេចំណាយប្រាក់ សាងសង់ប្រមាណ ៥,៧ពាន់លានដុល្លារ ដែលជាអគារថ្លៃជាងគេ បំផុតក្នុងលោក និងបានបើកដំណើរការ ក្នុងឆ្នាំ ២០១០។ ក្នុងបរិវេណនេះ មានសណ្ឋាគារប្រណិតមួយ ភោជនីយដ្ឋាន ហាងលក់ដូរ និងមជ្ឈមណ្ឌលសន្និបាត ធំបំផុតមួយនៅអាស៊ី។

៣. វិហារចិន Buddha Tooth Relic
វិហារនេះជាកន្លែងតម្កល់ធ្មេញព្រះពុទ្ធ មានទីតាំងនៅ Chinatown។

៤. កន្ត្រកវិល Singapore Flyer
កន្ត្រកវិលយក្សនេះបើកដំណើរក្នុងឆ្នាំ ២០០៨ ដែលមានកម្ពស់ខ្ពស់ ជាងគេបំផុតក្នុងលោកគឺ ១៦៥ម៉ែត្រ ស្ថិតក្នុងមជ្ឈមណ្ឌលកម្សាន្ត Marina Bay។

៥. សួន Gardens by the Bay
វាត្រូវបានសាងសង់ឡើង ដើម្បីបញ្ជាក់ថាជាកន្លែង នៅចំកណ្ដាលប្រទេសសិង្ហបុរី។ សួនដ៏ធំនេះមានសួនតូចៗចំនួន ៣ក្នុងបរិវេណនេះគឺ Bay Central, Bay East និង Bay South ។ សំណង់រាងដើមឈើនេះមានកម្ពស់ដល់ទៅ ៥០ម៉ែត្រ លម្អដោយផ្ការាប់ម៉ឺនប្រភេទ។

៦. សួនសត្វពេលរាត្រី Night Safari
Night Safari បើកដំណើរការក្នុងឆ្នាំ ១៩៨៤ និងមានប្រភេទសត្វព្រៃជាច្រើនបង្ហាញខ្លួនពេលយប់។

៧. មជ្ឈមណ្ឌលកម្សាន្ត Clarke Quay នៅតាមទន្លេ Singapore River

៨. សួន Singapore Botanic Gardens
សួននេះមានចិញ្ចឹមសត្វ និងដាំផ្កាជាង ៦ម៉ឺនប្រភេទ។

៩. មជ្ឈមណ្ឌលកម្សាន្ត Sentosa

១០. Merlion Park

និមិត្តរូបឲ្យប្រទេសសិង្ហបុរីគឺនៅទីនេះ!

ព័ត៌មានផ្សេងទៀត