Mesut Ozil ទំនង​មិន​ទៅណា​ចោល Arsenal ដូច​សារព័ត៌មាន​នានា​ចុះផ្សាយ​នោះទេ​

12/10/2017 -  70

​បន្ទាប់ពី​លឺ​សារព័ត៌មាន​ច​ចាម​អារាម​ស្តីពី​កីឡាករ​កំពូល​បញ្ជូន​បាល់ Mesut Ozil ដែល​កំពុងតែ រួម​រស់នៅ Arsenal ថា​នឹង​ចាកចេញ​ទៅរក​អតីត​គ្រូ​ចាស់​នោះ ហាក់​បាន​ស្ងាត់​ទៅវិញ​មិនមាន អ្វី​ចាប់អារម្មណ៍​ទៀតឡើយ​។​

​យោងតាម​ប្រភពពី Dailymail បានអោយដឹងថា​ខ្សែបម្រើ​ប្រយុទ្ធ​អាល្លឺម៉ង់​រូបនេះ​មិន​ទៅណា​ចោល​កាំភ្លើង​ធំ Arsenal ទេ​ក្រោម​ហេតុផល​ថា Arsenal នឹង​បន្ថែម​ថ្លៃឈ្នួល​នៅលើ​ទីលាន អោយ​រូបគេ​ជា​ការដែល​គេ​អាច​ប្រើ​ចុង​ប៊ិច​បន្ត​កុងត្រា​ថ្មី​។​

​ទន្ទឹមនឹងនេះ​ដែរ Manchester United, Besiktas និង Inter Milan សុទ្ធតែ​មាន​ការចាប់អារម្មណ៍​លើ Mesut Ozil ដោយ​ហ៊ាន​អោយប្រាក់​ឈ្នួល​ដល់​ទៅ​៣០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​។ ប្រសិន Arsenal ព្រម​លក់​នៅ​ខែ មករា ខាងមុខ ពួកគេ​នឹង​ទទួលបាន​ថ្លៃ​ខ្លួន តែបើ​ចាំ​ដល់​រដូវក្ដៅ​ឆ្នាំក្រោយ​គឺ​គ្មាន​បាន​លុយ​អ្វី​ទាំងអស់ ដោយសារ​អស់​កុងត្រា​ជាមួយ​កីឡាករ ( Free transfer )​។​

​បើ​ផ្អែកលើ​សារពត៌មាន​កីឡា​ដ៏​ល្បី The Sun វិញ​បាន​បង្ហាញថា Mesut Ozil ទំនង​មិនអាចចាកចេញ​ពី Arsenal នៅ​ខែមករា​ឆ្នាំក្រោយ​បាន​នោះទេ ដោយ​កីឡាករ​រូបនេះ​កំពុងតែ ពិចារណា​ពី​កំលាំង​ពលកម្ម​របស់គេ និង​ត្រៀម​ស៊ីញ៉េ​កុងត្រា​ថ្មី​៕

]​ដោយ​៖ អ៊ុំ កុសល​

ព័ត៌មានផ្សេងទៀត