បងប្រុសណូ ឈួស៊ីវហេង៖ កុំវិភាគដោយជឿ តាមព៌តមានប្រឌិត!

12/10/2017 -  1646

ក្រោយមានការចុះផ្សាយនានា ពីទំនាក់ទំនងគ្រួសារ កុមារី ណូ ឈួស៊ីវហេង ជាមួយ​កញ្ញាសុគន្ធ នីសា នៅថ្ងៃនេះ បងប្រុស របស់នាង បានចេញបកស្រាយថា <<តាំងនាមខ្ញុំ​ជាបងរបស់​ កុមារី​ ស៊ីវ ហេង​ សុំធ្វើការច្រានចោល នូវព័ត៌មានបំភ្លៃ ការពិត​ទាំងឡាយ​ ដែលធ្វើអោយប៉ះពាល់ ដល់កិត្តិយសគ្រួសារខ្ញុំ ជាពិសេសប្អូនស្រីខ្ញុំផ្ទាល់ ហើយសូម ពុកម៉ែបងប្អូនទាំងអស់ សូមកុំវិភាគ ដោយជឿតាមព័ត៌មាន ប្រឌិតទាំងឡាយ។

បងប្រុសស៊ីវហេងបន្តថា៖ ខ្ញុំចង់បញ្ជាក់ពី Account​ ឈ្មោះ​ Lam Thavary គាត់ហាក់​ដូចជាដឹងនូវ គ្រប់ព័ត៌មានទាំង​អស់ ក្នុងគ្រួសារ​ ស៊ីវហេង​ ច្បាស់ណាស់។​ ដូច្នេះសូមម្ចាស់​ Account រូបនេះអញ្ជើញ ចេញមុខមក និយាយ ហើយបកស្រាយអោយអស់មក។​

ហេតុអីមកបំប៉ោងព័ត៌មានមិនពិត មួយហើយមួយទៀត?​ ហើយនូវមាន​គេហទំព័រ​មួយចំនួន ដែលធ្វើការ ចែករំលែកព័ត៌មាន បំភ្លៃការពិតទាំងឡាយ ជាពិសេស គេហទំព័រKQUBE (សុទ្ធតែបញ្ជាក់ថា ក្រដាសមិនអាច ខ្ចប់ភ្លើងជិតទេ) សូមគេហទំព័រទាំងឡាយ ធ្វើការកែតំរូវ នូវព័ត៌មានប្រឌិត ទាំងឡាយណា ដែលធ្វើអោយប៉ះពាល់ដល់ កម្មវិធី The voice Kids និងគ្រួសារខ្ញុំបាទ ។ខ្ញុំសូមអភ័យទោស នូវរាល់ពាក្យពេចន៍ លើសលស់ទាំងឡាយ>>។

ប្រភព៖FB ស៊ីវហេង

 

ព័ត៌មានផ្សេងទៀត