ពូឈី​វ​ស្នើសុំ​៣​ចំណុច​ជុំវិញ​កីឡាបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​

12/10/2017 -  192

​ខ្ញុំបាទ ពូឈី​វ ក្នុងនាម​ជា​អ្នកគាំទ្រ​បាល់ទាត់​ជាតិ​មួយ​រូប និង​តំណាង​អោយ​ក្រុម​កងទ័ព​អង្គរ សំណើសុំ ៣ ចំនុច​៖

១. សូម​ស្ថានីយ៍ទូរទស្សន៍​ក្នុង​ស្រុក​នានា ជួយ​ទិញ​សិទ្ធ​ផ្សាយ​បន្ត​ផ្ទាល់ រៀង​រាល់​ជម្រើសជាតិ​បាល់ទាត់​កម្ពុជា ប្រកួត​នៅ​ក្រៅប្រទេស​។

២. សូម​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​លើ​វិស័យ​បាល់ទាត់ អាជ្ញាធរ និង​បណ្តា​ក្រុមហ៊ុន​ឯកជន​នានា មេត្តា​ជួយ សម្របសម្រួល ឧបត្ថម្ភ គាំទ្រ អោយមាន​បញ្ចាំង​លើ​ផ្ទាំងសំពត់ស ឬ​កញ្ចក់ LED នៅតាម​បណ្តា​កីឡដ្ឋាន សួនច្បារ ឫ​ទីតាំង​សាធារណៈ​ណាមួយ​ដែល​សមប្រកប នូវ​ការផ្សាយ​បន្ត​ផ្ទាល់ រៀង​រាល់​ជម្រើសជាតិ​បាល់ទាត់​កម្ពុជា​ប្រកួត​នៅ​ក្រៅប្រទេស​។​

៣. សូម​សហព័ន្ធ​បាល់ទាត់ ឬ​គ្រូបង្វឹក ផ្តល់ឱកាស​ឡើងវិញ នូវ​កីឡាករ​ពីររូប លោក ច្រឹង ពលរដ្ឋ និង លោក សំអឿន ពិដោរ អោយ​ចូល​លេង​ជម្រើសជាតិ​វិញ​។

​គោលបំណង​៖ លើកស្ទួយ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា អោយ​កាន់តែ​រីកចម្រើន ក៏ដូចជា​ជម្រុញ​លើកទឹកចិត្ត​ដល់ អ្នកគាំទ្រ និង​កីឡាករ​យើង​ផង​ដែរ​។

​អាស្រ័យ​ដូច​សំណើសុំ និង​គោលបំណង​ខាងលើ សូម​ស្ថាប័ន​ទាំងអស់​ខាងលើ​មេត្តា​ទទួល​នូវ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​អំពីខ្ញុំ​។
​សូម​អរគុណ​!
​ពូឈី​វ​

ព័ត៌មានផ្សេងទៀត