មិនខ្វល់ការរិះគន់ ម៉ារី ថែមមួយសន្លឹកទៀត ធ្វើឲ្យប្រុសៗ ឈាមច្រមុះ

12/10/2017 -  2514

កញ្ញាម៉ារី ហាក់មិនខ្វល់ នឹងការរិះគន់ នាពេលកន្លងមកទេ បើទោះជា ទស្សនិកជនខ្លះ វាយតម្លៃនាងមិនល្អ ចំពោះរូបថតស៊ីចស៊ី ដែលនាងបង្ហោះ ជាសាធារណៈ។ តារាស្រីវ័យក្មេងរូបនេះ ត្រូវគេស្គាល់ តាមរយៈ ការសម្តែងបទ «បុណ្យភូមិ» ។ សម្រស់របស់នាង គួបផ្សំសមត្ថភាពសម្តែង ធ្វើឲ្យនាងមានមុខ ជាបន្តបន្ទាប់ ក្នុងការងារសិល្បៈ។ នៅថ្ងៃនេះម៉ារី បានបង្ហោះ រូបថែមមួយសន្លឹកទៀត ដោយអមជាមួយ ពាក្យពេចន៍ចាក់ដោត ហាក់ចង់ឆ្លើយតប ទៅអ្នករិះគន់ផងដែរថា <<live your="" life="" as="" free="" you="" can="" because="" it's="" yours.="">> ។

អាចនិយាយបានថា នេះមិនមែនលើកទី១ទេ ដែលនាងបង្ហោះរូប ស៊ិចស៊ីរបៀបនេះ ក្នុងឈុតហែលទឹកស្ទើ បង្ហាញសាច់ គ្រប់កន្លែងទាំងអស់ គួរកត់សម្គាល់ថា កន្លងមកម៉ារី ចូលចិត្តនិយម លេងស្ទីល បែបបរទេស មិនថាការតែងខ្លួន រឺស្ទាយថត អមដោយស្នាមសាក់ ស្ទើរគ្រប់កន្លែង៕ 

 

ព័ត៌មានផ្សេងទៀត