Google ផ្តល់ទឹកប្រាក់មួយពាន់លានដុល្លារហ្វឹកហ្វឺនបច្ចេកវិទ្យាដល់ប្រជាជនអាមេរិក

13/10/2017 -  107

​ជា​ធម្មជាតិ​របស់​ការ​ងារ​ទៅហើយ ដែល​កំពុងតែ​ផ្លាស់ប្តូរ​ទៅតាម​សាកលភាវូបនីយកម្ម​ពិ​ភព​លោក​នៅក្នុង​កម្រិត​មួយ​យ៉ាង​លឿន​។ ជា​ការពិត នេះ​មិនមែនជា​ពេលវេលា​លើក​ដំ​បូ​ង​ដែល បរិយាកាស​ការងារ​ត្រូវ​ប្រែប្រួល​ទៅតាម​បច្ចេកវិទ្យា​ឡើយ ប៉ុន្តែ​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន​កាន់តែ​ទំនើប មាន​ម៉ាស៊ីន និង​រ៉ូបូត ដែល​គេ​អាច​ជំនួស​ការងារ​មនុស្ស​ទៅហើយ ហើយ​ការ​ប្រែប្រួល​នេះ​ស្ថិតនៅកម្រិត​មួយ​យ៉ាង​លឿន​រ​ហ័​ស​មិន​ធ្លាប់មាន​ពីមុន​។

ហើយ​ក្រុមហ៊ុន Google ជា​ការ​ពិតប្រាកដ​ណាស់​នឹង​ស្ថិតនៅ​ជា​កំលាំង​នៅ​ពីក្រោយ​ការផ្លាស់ប្តូរ​។ ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​នេះ ជាទូទៅ​បាន​បង្ហាញ​ឆ​ន្ទះ​របស់ខ្លួន​ក្នុង​ការជួយ​បញ្ឈ​ប់​ផល​ប៉ះ​ពាល់​អវិជ្ជមាន ហើយ​នៅពេល​នេះ ក្រុមហ៊ុន Google បាន​ប្រកាស​ទឹកប្រាក់​សម្រាប់​ជួយ​ដល់​ទៅ​១​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Google លោក Sundar Pichai បាន​ប្រកាស​ពី​គ​ម្រោង Grow with Google ថា អំឡុងពេល​៥​ឆ្នាំ​ទៅមុខ គ​ម្រោង​Grow with Google នឹង​ចំណាយ​នូវ​ទឹកប្រាក់​ចំ​នួន​មួយ​ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​ហ្វឹក​ហ្វឹ​ន​ប្រជា​ជន​អាមេរិកកាំង​សម្រាប់​ការងារ​ប្រើ​បច្ចេកវិទ្យា​ទំ​នើ​ប​។​


​ដោយ​៖ Vibe​

ព័ត៌មានផ្សេងទៀត