លោក​ធាន វុទ្ធី បដិសេធ​​មិន​​បាន​ស្លៀកពាក់​​ជាព្រះបិតា​ចក្រ​វាឡទេ! ​​​

13/10/2017 -  895

លោក​ធាន វុទ្ធី ដែល​ធ្លាប់​តាំងខ្លួន​ជា​ព្រះ​សិអា​រ្យ​មេត្រី កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ បាន​បដិសេធ ចំពោះ​ការចោទប្រកាន់​ថា បាន​តាំងខ្លួន​ជា​ព្រះអរហន្ត​ជាថ្មី និង​ថែម​ទាំង​ដាក់​រូប​ព្រះឆ័យាលក្ខណ៍ របស់​អតីត​ព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ក្រោម​ជើង​រូបសំណាក របស់ខ្លួន ក្នុង​ពិធីបុណ្យ​មួយ ស្ថិតនៅ​ភូមិ​ចំ​ប៉ា ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​

​ថ្លែង​ប្រាប់​ដល់​សារព័ត៌មាន​Swift News លោក​ធាន វុទ្ធី បាន​បដិសេធថា រូបភាព​គ្រង​សម្លៀកបំពាក់​ជា​ព្រះមហាក្សត្រ ដែល​ត្រូវ​បាន​បង្ហោះ​ផ្សព្វផ្សាយ ពាសពេញ​បណ្តាញ​សង្គម និង​រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​នោះ មិនមែនជា​រូប​របស់​លោក​ទេ​។ លោក​ធាន វុទ្ធី បាន​អះអាង​ថា លោក​មិន​ដែល​មាន​បំណង​ធ្វើ​ដល់​ថ្នាក់​ហ្នឹង​ទេ មាន​តែ​ក្តី​ប្រាថ្នា កសាង​បុណ្យ​កុសល ដើម្បី​ឲ្យ​ប្រទេស​ជាតិ រីកចម្រើន និង​ប្រជាពលរដ្ឋ មាន​សេចក្តីសុខ​គ្រប់ៗ​គ្នា​តែ​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់​ថា លោក​ធាន វុទ្ធី ជា​អតីត​ស្ថាបនិក​កសាង​វត្ត​ទួល​រាជា ធ្លាប់​ត្រូវបាន​ក្រសួង​ស្ថាប័ន​សាសនា និង​សមត្ថកិច្ច​អាជ្ញាធរ បណ្តេញចេញ ពី​វត្ត​ទួល​រាជា ស្រុក​គៀនស្វាយ ខេត្ត​កណ្តាល បន្ទាប់ពី​បាន​តាំងខ្លួន​ជា​ព្រះ​សិអា​រ្យ​មេត្រី​។ បច្ចុប្បន្ននេះ លោក​ធាន វុទ្ធី បាន​ទៅ​ចាប់ផ្តើម​កសាង​ទី​កន្លែង​ថ្មី លើ​ទឹកដី​ស្រុក​កំណើត នៅឯ​ខេត្ត​តាកែវ​៕ ដោយៈ​សៅ វិសាល

ព័ត៌មានផ្សេងទៀត