Jolie និយាយថា មាន​រឿង​មួយ​ដែល​នាង​មិន​ដែល​ធ្វើ​នៅ​ចំពោះ​មុខកូន​

13/10/2017 -  88

​តារា​សម្តែង​ស្រី​ហូលីវូដ​ដ៏​ល្បីល្បាញ Angelina Jolie បាន​និយាយ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ     ទស្សនា​វ​ដ្តី Vanity Fair ប្រាប់​ពី​រឿង​ដែល​នាង​មិនដែល​ធ្វើ​នៅ​ចំពោះ​មុខកូន​។

​តើ​អ្វី​ទៅ​ដែល Jolie មិន​ដែល​ធ្វើ​នៅ​ចំពោះ​មុខកូនៗ​របស់​នាង​?​

​មាន​ការ​លំបាក​មួយ​រយៈកាល​កន្លង​មក​នេះ​សម្រាប់ Jolie និង​គ្រួសារ​របស់​នាង បន្ទាប់ពី Jolie និង​លោក​Brad Pitt ដែល​ជា​តារា​ល្បី​មួយ​របស់​ហូលីវូដ​ផងដែរ​នោះ បាន​លែងលះគ្នា​កាលពី​ខែកញ្ញា​ឆ្នាំ​២០១៦​។ ទោះជា​កើតមាន​បញ្ហា​យ៉ាងណាក៏ដោយ ក៏​តារា​សម្តែង​ស្រី​ដ៏​ល្បី​របស់​ហូ​លី វូដ​រូប​នេះ បាន​ខំប្រឹង​យ៉ាងខ្លាំង​ដើម្បី​ទ​ប់​ស្មារតី​របស់ខ្លួន​នៅពេល​នៅ​ជាមួយ​កូនៗ​របស់​នាង​។

​តារា​ស្រី​រូប​នេះ​បាន​ប្រាប់​ទស្សនា​វ​ដ្តី Vanity Fair ថា នាង​ព្យាយាម​មិន​យំ​នៅ​ចំពោះ​មុខ​កូនៗ​របស់​នាង​ឡើយ ក្នុង​បំណង​តែមួយ​គត់ ​គឺ​មិនអោយកូនៗ​មាន​ការបារម្ភ​ពី​រូបនាង​។​


​ដោយ​៖ Vibe​

ព័ត៌មានផ្សេងទៀត