Harry ព្រះអង្គ​ម្ចាស់​ប្រទេស​អង់គ្លេស ជាប់​ឈ្មោះ​ជា​បុរស​ពុកចង្ការ​ស៊ិ​ច​ស៊ី​ក្នុង​លោក​

13/10/2017 -  136


ព្រះអង្គ​ម្ចាស់​នៃ​ប្រទេស​អង់គ្លេស Prince Harry បាន​ជាប់​ឈ្មោះ​ជា​បុរស​មាន​ពុកចង្ការ​ដ៏​ស៊ិ​ច​សី​ប​បំ​ផុត​នៅក្នុង​ពិ​ភព​លោក​។ នេះ​បើ​តាម​ការ​ស្ទាប​ស្ទង់​មតិ​ថ្មីៗ​។​

​ម​ជ្ឈ​មណ្ឌលប​ណ្តុះ​សក់​នាំមុខគេ​របស់​អង់គ្លេស​Crown Clinic នៅ​ទីក្រុង Manchester បាន​ធ្វើការ​ស្ទាប​ស្ទង់​មតិ​លើ​មនុស្ស​១០០០​នាក់ ថា​តើ​អ្នកណា​មាន​ពុកចង្ការ​ល្អ​បំផុត​។

​អ្វី​ដែល​គួរអោយភ្ញាក់ផ្អើល​នោះ គឺ​ព្រះអង្គ​ម្ចាស់​វ័យ​៣៣​ឆ្នាំ Prince Harry ស្ថិតនៅក្នុង​លំដាប់​បុរស​មាន​ពុកចង្ការ​ស៊ិ​ច​ស៊ី​បំ​ផុត​ក្នុង​លោក​លំ​ដាប់​ទី​១ ចំណែកឯ​កីឡាករ​បាល់ទាត់​ដ៏​ល្បីល្បាញ​លោក David Beckham ស្ថិតនៅក្នុង​លំដាប់​ទី​៥​។

​ការ​ស្ទាប​ស្ទង់​មតិ​ក៏​បាន​អោយដឹង​ដែ​ថា បុរស​ប្រហែល​៦២​ភាគ​រយ​ជឿជាក់ថា បុរស​មាន​ពុកចង្ការ មើលទៅ​ទាក់ទាញ​។  ផ្ទុយ​មក​វិញ​ក្នុង​ភាគ​រយ​ប្រហែល​គ្នា​នេះ​ដែរ ស្ត្រី​ពេញចិត្ត​អ្នក​កោរពុកចង្ការ បានស្អាតបាត។

ប៉ុន្តែយ៉ាងណាក៏ដោយ មានបុរសមិនតិចជាង៤៥ភាគរយឡើយ ដែលខកចិត្ត ដោយសារខ្លួនមិនអាចមានពុកចង្ការដូចព្រះអង្គម្ចាស់ Harry នៃចក្រភពអង់គ្លេស។

 


​ដោយ​៖ Vibe​

ព័ត៌មានផ្សេងទៀត