ជ័យយោ ! វីរកីឡាការិនីកម្ពុជា អ្នកស្រី កែ ឡេង បានមេដាយមាសពិភពលោកមួយទៀតហើយ

11/11/2017 -  157

ម្ចាស់មេដាយមាសប៉េតង់វីរនារីកម្ពុជា កែ ឡេង បានឈ្នះមេដាយមាសពិភពលោកជាលើកទី៣ ក្នុងអាជីពរបស់ខ្លួន។

ការប្រកួតជើងឯកប៉េតង់ពិភពលោកឆ្នាំ២០១៧ នេះគឺធ្វើឡើងនៅប្រទេសចិន។ វីរកីឡាការិនីកម្ពុជា អ្នកស្រី កែ ឡេង បានធ្វើអោយពិភពលោកកាន់តែស្គាល់ច្បាស់ពីកម្ពុជាក្នុងវិញ្ញាសារប៉េតង់។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ត្រូវជួបជាមួយកីឡាការិនីជើងខ្លាំងថៃ ដោយលទ្ធផល ៤៣-៣៨ពិន្ទុដើម្បីឈ្នះមេដាយមាសជាលើកទី៣នេះរបស់អ្នកស្រី ពោលគឺវីរកីឡាការិនី កែ ឡេង បានការពារជើងឯករបស់ ខ្លួនបានសម្រេច។ ដោយលើកទី១ ឈ្នះមេដាយមាសកាលពីឆ្នាំ២០១៣នៅប្រទេសបារាំង , លើកទី២ ឈ្នះមេដាយមាសកាលពីឆ្នាំ២០១៥នៅប្រទេសថៃ និងលើកទី៣ ឈ្នះមេដាយមាសថ្មីៗ ឆ្នាំ២០១៧ នេះនៅប្រទេសចិន៕

ដោយ៖ អ៊ុំ កុសល

ព័ត៌មានផ្សេងទៀត