ចិន​ផលិត​យន្តហោះ​ដឹក​អ្នក​ដំណើរ​លើក​ដំបូង​​ដោយខ្លួនឯង

11/11/2017 -  45

​យន្ដហោះ​ដឹក​អ្នកដំណើរ​ប្រភេទ​C919 ជា​យន្ដហោះ​ដែល​ចិន​ផលិតឡើង​ដោយ​ខ្លួនឯង​ដំបូង​បំផុត បានបញ្ចប់​ការធ្វើ​តេស្ដ​ហោះហើរ​រយៈ​ចម្ងាយ​ឆ្ងាយ​ដោយ​ជោគជ័យ​ហើយ​កាលពី​ថ្ងៃ​សុក្រ​។​យន្ដហោះ​មួយគ្រឿង​នេះ​ហោះ​ចេញពី​អាកាសយានដ្ឋាន​Shanghai Pudong នៅ​ម៉ោង​១១​និង​៣៨​នាទី​ព្រឹក​ថ្ងៃ​សុក្រ ហើយ​ទៅដល់​អាកាសយានដ្ឋាន​Yanliang​ក្នុង​ខេត្ដ​ហ្ស៊ី​អាន​ដោយ​សុវត្ថិភាព ប្រើពេល​១៤៤​នាទី មាន​ចម្ងាយ​១,៣០០​គីឡូម៉ែត្រ ហោះ​ក្នុង​រយៈកម្ពស់​ប្រមាណ​៧,៨​គីឡូម៉ែត្រ​។

​ក្រុមហ៊ុន​យន្ដហោះ​ពាណិជ្ជកម្ម​ចិន​(COMAC) ជា​ក្រុមហ៊ុន​ផលិត​យន្ដហោះ​C919​ផ្ទាល់​និយាយថា យន្ដហោះ​បាន​ហោះ​សាកល្បង​៦​ដង​ទាំង​លើក​នេះហើយ មាន​គ្រប់​ស្ថានភាព​ទាំងអស់ ប៉ុន្ដែ​នឹង​បន្ដ​ធ្វើតេស្ដ​សាកល្បង​បន្ថែមទៀត ដើម្បី​អាច​ទទួលបាន​សិទ្ធិ​ចរាច​រដឹក​អ្នកដំណើរ​ជា​ផ្លូវការ​។​

C919​ដូចគ្នា​នឹង​យន្ដហោះ​Boeing 737 MAX និង​យន្ដហោះ​Airbus A320neo​ដែរ អាច​ផ្ទុក​អ្នកដំណើរ​ពី​១៥៦​នាក់​ដល់​១៦៨​នាក់ ប្រតិ​បត្ដិការធ​ម្មតា​អាចបាន​រហូតដល់​៥,៥៥៥​គីឡូម៉ែត្រ​។​យន្ដហោះ​នេះ​រំពឹងថា​នឹង​អាច​ចាប់ផ្ដើម​ដំណើរកា​រដឹក​អ្នកដំណើរ​បាន នៅ​ឆ្នាំ​២០២០​ឬ​ឆ្នាំ​២០២២ ប៉ុន្ដែ​បច្ចុប្បន្ន​មាន​ការបញ្ជាទិញ​ពី​ក្រុមហ៊ុន​ចំនួន​២៧​ហើយ មាន​ទាំង​ក្រុមហ៊ុន​ចិន​និង​បរទេស​។​បើ​គិតពី​តម្លៃ​វិញ​ធូរ​ថ្លៃ​ជាង​យន្ដហោះ​Boeing 737 MAX និង​យន្ដហោះ​Airbus A320neo ក្នុង​មួយគ្រឿង​អាច​មានតម្លៃ​ប្រមាណ​ជា​៥០​លាន​ដុល្លារ​អាមេរិក​៕

ព័ត៌មានផ្សេងទៀត