កម្ពុជា​នឹង​មាន​អគារពាណិជ្ជកម្ម​ដ៏អស្ចារ្យ​កម្ពស់​៧៨​ជាន់!​​

11/11/2017 -  185

​តំណាង​ក្រុមហ៊ុន លោក ផូ ប៊ីល​សម្បត្តិ បានឱ្យដឹងថា គម្រោង​ចំណាយ​ដើម្បី​សាងសង់​អគារ​នេះ មាន​ទំហំ​ទឹកប្រាក់​ចំនួន​ជាង​២០០​លាន​ដុល្លារ ដោយ​ចំណាយ​រយៈពេល​សាងសង់​៤​ទៅ​៥​ឆ្នាំ ។ លោក​បន្ថែមថា គម្រោង​សំណង់​អគារ​នេះ នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​មួយ ដែល​រួម​បញ្ចូល​នូវ​ផ្សារ​ទំនើប អា​ផាត​មិន ខុន​ដូ សណ្ឋាគារ និង​ការិយាល័យ​ជាដើម ។​

​តំណាង​ក្រុមហ៊ុន​រូបនេះ បានបញ្ជាក់​បន្តថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ដំណើរការ​រចនា​ប្លង់​រូបរាង​អគារ និង​គ្រឿង​ផ្គុំ​អគារ​ឡើងវិញ ។ ដោយសារ​តែ​អគារ​នេះ​មាន​កម្ពស់​ខ្ពស់ ដូច្នេះហើយ​ទើប​វា​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​ខ្ពស់​ពី​មូលដ្ឋានគ្រឹះ ដោយ​ហ្មត់ចត់​បំផុត​ដើម្បី​បញ្ចៀស​ហានិភ័យ​ផ្សេងៗ ។ 

​ទីតាំង​ជាក់លាក់​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម GLORY កម្ពស់​៧៨​ជាន់​នេះ ស្ថិតនៅ​ជាប់​អគារ The Bridge ដែល​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ លោក ប៊ីល​សម្បត្តិ បញ្ជាក់ថា ក្រុមហ៊ុន​រំពឹងថា ឆ្នាំ​២០២៣ ឬ​២០២៤ អគារ​នេះ​អាច​ដាក់​ឱ្យ​ដំណើរការបាន ៕

ព័ត៌មានផ្សេងទៀត