MV​“​អស់សិទ្ធិ​ថែ​តែ​នៅ​បារម្ភ​”ត្រឹមតែ​១​ថ្ងៃ មាន​អ្នក​ចូល​មើល​ជិត​២០​ម៉ឺន​ដង​

11/11/2017 -  233

តារា​ចម្រៀង​លោក​ខេមរៈ សេរី​មន្ត ដែល​ទើបតែ​ប្តូរ​ទ្រនំ មក​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស ក្រោយ​ពី​ចេញ​បទ “​ស្ទឹងត្រែង​បង​អើយ​” ដែល​ទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ទស្សនិកជន​នោះ ឥឡូវនេះ បទ​ចម្រៀង​ថ្មី​មួយ​បទ​ទៀត គឺ​“​អស់សិទ្ធិ​ថែ​តែ​នៅ​បារម្ភ​” ក៏​ទទួល​ការគាំទ្រ​យ៉ាង​ផងដែរ​។

​តាមរយៈ​បទ​ចម្រៀង “​អស់សិទ្ធិ​ថែ​តែ​នៅ​បារម្ភ​” ដែល​ទើបតែ​ចេញ​MV ត្រឹមតែ​១​ថ្ងៃ ត្រូវបាន​អ្នក​ចូល​ទស្សនា​ជិត​២០​ម៉ឺន​ដង នៅលើ​បណ្តាញ​Youtube​។ តោះ​ទស្សនា​ទាំងអស់គ្នា​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត