ស្ត្រីជនជាតិជប៉ុន ម្នាក់ធ្វើម្ហូបអាហារដូចម្ហូបនៅក្នុងរឿងតុក្កតា

12/11/2017 -  229

តើធ្លាប់ឬទេ? នៅពេលមើលរឿងតុក្កតាហើយ ឆ្ងល់ទេថាតើ អាហារមើលទៅគួរអោយចង់ញ៉ាំនៅក្នុងរឿងតុក្កតានោះ មានរសជាតិយ៉ាងណា? តើមានរសជាតិឆ្ងាញ់ដែរឬទេ? ជាការពិតហើយ រូបគំនូរអាហារនីមួយៗនៅក្នុងរឿងតុក្កតាមើលទៅគួរអោយចង់ទទួលទានណាស់ ដោយសារតែគេគូរគំនូរចេញមក មើលទៅស្រស់ទាក់ទាញជាងអាហារពិតប្រាកដដែលយើងទទួលទានជារៀងរាល់ថ្ងៃ។

ប៉ុន្តែពេលនេះអាហារក្នុងរឿងតុក្កតាទាំងនោះ បានបង្ហាញរូបរាងជាអាហារពិតប្រាកដហើយ។ ស្ត្រីជនជាតិជប៉ុនម្នាក់ បានធ្វើម្ហូបអាហារដែលមាននៅក្នុងរឿងតុក្កតាចេញមកជាអាហារមានរូបរាងពិតប្រាកដ។

ម្ចាស់គណនីយ្យអ៊ីនស្ត្រាក្រាមម្នាក់ដែលមានឈ្មោះថា En93kitchen បានធ្វើអាហារដូចដែលមាននៅក្នុងរឿងតុក្កតា Kiki’s Delivery Service ឬ My Neighbor Totoro ។

មិនតែប៉ុណ្ណោះ អាហារទាំងនោះ មើលទៅគួរអោយឆ្ងាញ់ចង់ទទួលទានខ្លាំងណាស់។

តោះទៅមើលអាហារនៅក្នុងរឿងតុក្កតា និងអាហារពិត មានរូបរាងដូចគ្នាកម្រិតណាដែរ៖

 

 

 

 

 

 

 

 

 

 

 

 

 

 

ដោយ៖ vibe

 

ព័ត៌មានផ្សេងទៀត