តារាស្រីកូរ៉េ៧ដួងនេះ បានរៀបការហើយ និងកាន់តែស្រស់ស្អាត

12/11/2017 -  186

គេតែងតែនិយាយថា មនុស្សស្រី កាន់តែស្រស់ស្អាតខ្លាំងបំផុត នៅពេលពួកគេមានស្នេហាជាទីគាប់ចិត្ត ពោរពេញដោយសុភមង្គល។ ការនិយាយដូច្នេះ មើលទៅជាការពិតដែលជៀសមិនផុតឡើយ។

អាពាហ៍ពិពាហ៍ ឬការៀបការ ជារឿងសំខាន់មួយនៅក្នុងទំនាក់ទំនង ហើយក៏ប្រាកដណាស់ដែលថា គ្រប់គ្នាតែងតែរំពឹងថ្ងៃពិសេសមួយនេះ។

តារាស្រីកូរ៉េដ៏ល្បីៗរបស់ប្រទេសកូរ៉េខាងត្បូងទាំង៧ដួងខាងក្រោមនេះ បានសម្រេចចិត្តរៀបការនៅអំឡុងពេលអាជីពការងារជាតារាសម្តែងនៅក្នុងឧស្សាហកម្មសិល្បៈកូរ៉េខាងត្បូង របស់ពួកគេឈានឡើងដល់កម្រិតជា កំពូលតារា ឬជាSuper Star មិនត្រឹមតែនៅក្នុងកូរ៉េខាងត្បូងនោះទេ ប៉ុន្តែល្បីនៅប្រទេសជាច្រើនស្ទើរតែជុំវិញពិភពលោកទៅហើយ។

កាន់តែមិនធ្លាក់ចុះប្រជាប្រិយភាព តារាសម្តែងទាំងនេះ ទទួលបានការស្រឡាញ់កាន់តែច្រើន ហើយភ្លឺចែងចាំងជាមួយនិងសុភមង្គលរបស់ពួកគេ។

តើតារាល្បីៗទាំងនោះ មានតារាសម្តែងណាខ្លះ?

១ Jun Jihyun

២ Goo Hyesun

៣ Lee Boyoung

៤ Kim Taehee

៥ Song Hyekyo

៦ Lee Minjung

៧ Han Gain

 

ដោយ៖ vibe

ព័ត៌មានផ្សេងទៀត