អាថ៌កំបាំងទៅរកភាពស្ងប់ស្ងាត់ ចំណាយពេលត្រឹមតែ១៥នាទី

12/11/2017 -  407

មានអារម្មណ៍ខឹង ឬជ្រួលច្រាលក្នុងចិត្តតើពិតមែនទេ? ចំណាយពេល១៥នាទីនៅតែម្នាក់ឯង អាចជួយអោយអារម្មណ៍ទាំងនេះ ធូរស្បើយបាន។នេះបើតាមការសិក្សាថ្មីដែលបានបោះផ្សាយនៅក្នុងសៀវភៅPersonality and Social Psychology Bulletin។

មហាវិទ្យាល័យ University of Rochester បានធ្វើការពិសោធន៍ ទៅលើនិស្សិតចំនួន៤ក្រុម មានគ្នា៣៥០នាក់ ដោយការចំណាយពេល១៥នាទីនៅតែម្នាក់ឯង។

លោកស្រី Thuy-vy Nguyen និស្សិតថ្នាក់បណ្ឌិតនៅមហាវិទ្យាល័យ University of Rochester រួមនិងក្រុមរបស់លោកស្រី បានរកឃើញថា ការចំណាយពេលនៅម្នាក់ឯងពេលខ្លះ បន្ថយអារម្មណ៍វិជ្ជមាន និងអវិជ្ជមាន មានន័យថា ការចំណាយពេលនៅម្នាក់ឯង បន្ថយទុក្ខព្រួយ និងការភ័យខ្លាច ប៉ុន្តែក៏បន្ថយភាពអារម្មណ៍ជម្រុញទឹកចិត្តរំភើប និងការចាប់អារម្មណ៍ផងដែរ។

ក្រុមទី១ : អ្នកស្រាវជ្រាវរកឃើញថា ការចំណាយពេល១៥នាទីម្នាក់ឯង បានបន្ថយអារម្មណ៍របស់អ្នកចូលរួមដូចជា កម្លាំងជម្រុញទឹកចិត្ត និងការចាប់អារម្មណ៍ ច្រើនជាងការចំណាយពេល១៥នាទីជជែកគ្នា។ ប៉ុន្តែ ក៏បានកាត់បន្ថយអារម្មណ៍មួម៉ៅ ទុក្ខព្រួយ ឬមិនស្ងប់សុខរបស់អ្នកចូលរួមផងដែរ។

ក្រុមទី២ : អ្នកចូលរួម បានតម្រូូវអោយ អង្គុយ ឬអានសៀវភៅតែម្នាក់ឯង រយៈពេល១៥នាទី។ ការសិក្សា បានបង្ហាញថា ការធ្វើដូច្នេះ ទទួលបានអារម្មណ៍ស្ងប់ស្ងាត់ និងធូរអារម្មណ៍ ប៉ុន្តែស្របគ្នា ក៏កើតមានអារម្មណ៍ឯកោ និងក្រៀមក្រំផងដែរ។

ក្រុមទី៣ : ក្រុមនេះ ក៏តម្រូវអោយអ្នកចូលរួមចំណាយពែល១៥នាទីនៅម្នាក់ឯងផងដែរ ប៉ុន្តែពួកគេ ត្រូវប្រើពេលនេះ គិតលើគំនិតវិជ្ជមាន។ ជាលទ្ធផល បានបង្ហាញថា អ្នកចូលរួមមានអារម្មណ៍ អវិជ្ជមានតិច។

ក្រុមចុងក្រោយ : អ្នកចូលរួមត្រូវចំណាយពេល១៥នាទីម្នាក់ឯងជារៀងរាល់ថ្ងៃ រយៈពេល១សប្តាហ៍។ ការធ្វើដូច្នេះ បានបង្ហាញថា អារម្មណ៍ស្ងប់ស្ងាត់របស់អ្នកចូលរួម បានបន្តទៅសប្តាហ៍បន្ទាប់។

 

ដោយ៖ vibe

ព័ត៌មានផ្សេងទៀត