ក្រោយរៀបការតារាស្រីកូរ៉េខាងត្បូង នាង Song Hyekyo មានអ្នកគាំទ្រច្រើនលើ Instagram

13/11/2017 -  245

តារាសម្តែងស្រីដ៏ល្បីឈ្មោះ របស់ប្រទេសកូរ៉េខាងត្បូង នាង Song Hyekyo ទទួល បានការគាំទ្រច្រើនខ្លាំង នៅលើបណ្តាញទំនាក់ទំនងសង្គម អ៊ីនស្រ្តាក្រាម។

នេះបង្ហាញថា នាង Song Hyekyo ទទួលបានការស្រឡាញ់ច្រើនឡើង ពីក្រុមអ្នកគាំទ្រ ចាប់តាំងពី នាង បានរៀបការជាមួយលោក Song Joongki។

បន្ទាប់ពីរៀបការ នៅថ្ងៃទី៣១តុលាកន្លងទៅ នាង Song Hyekyo មានសកម្មភាពច្រើន នៅលើបណ្តាញអ៊ីនស្ត្រាក្រាម ដោយគេបានឃើញនាង បង្ហោះរូបថត នៅក្នុងពិធីរៀបមង្គលការរបស់នាង និងរូបថតដំណើរកំសាន្តនៅអ៊ឺរ៉ុប ក្រោយនាង បានរៀបការហើយ។

បច្ចុប្បន្ននេះ Song Hyekyo មានអ្នកគាំទ្រទូទាំងពិភពលោក នៅលើបណ្តាញអ៊ីនស្រ្តាក្រាម៦,៨លាននាក់។ ជារឿងគួរអោយភ្ញាក់ផ្អើលខ្លាំងតែម្តង ព្រោះមានអ្នកលែងអ៊ីនស្ត្រាក្រាមច្រើនជាង២លាននាក់ បានទើបតែមកFollow នាង Song Hyekyo ក្រោយពិធីរៀបការ។

ការកើនឡើងការគាំទ្រ នេះ វាទំនងដូចជា ក្រុមអ្នកគាំទ្រលោក Song Joongki បានចាប់ផ្តើមស្វាគមន៍នាង Song Hyekyo ចឹងដែរ។ តើពិតជាចឹងឬអត់ទៅហ្ន?

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត