លាងសំអាតមុខត្រឹមត្រូវ អនុវត្តន៍វិធីទាំង៥នេះ

13/11/2017 -  147

ការថែរក្សាស្បែកមុខអោយល្អ ចាប់ផ្តើមឡើងដោយស្បែកមុខស្អាត មិនមែនជាការបិទបាំងស្បែកមុខ ដោយប្រើប្រាស់គ្រឿងសំអាងឡើយ តែជាការថែរក្សាអនាម័យស្បែក តាមរយៈការលាងសំអាតស្បែកអោយបានត្រឹមត្រូវ។ អនុវត្តន៍តាមវិធីទាំង៥នេះ ជឿជាក់ថា អ្នកនឹងទទួលបានស្បែកស្អាត ជាក់ជាមិនខាន៖

១/ លាងសំអាតដៃរបស់អ្នកមុនលាងសំអាតមុខ ៖ ការលាងសំអាតដៃរបស់អ្នក ជាជំហានសំខាន់បំផុតមួយ សម្រាប់ដំណើរឈានទៅរក ការលាងសំអាតមុខរបស់អ្នក ។ ធ្វើដូច្នេះ អាចជម្លៀសការចម្លងរោគពីដៃ ទៅស្បែកមុខរបស់អ្នក។

២/ ជូតសំអាតគ្រឿងសំអាងមុនពេលលាងមុខ៖ គ្រប់គ្នាប្រហែលជាគិតថា លាងសំអាតមុខតែម្តង គឺអាចលាងសំអាតគ្រឿងសំអាងពីផ្ទៃមុខ បានហើយ។ បើអ្នកគិតដូច្នេះ គឺខុសហើយ។ អ្នកត្រូវប្រើទឹកជូតគ្រឿងសំអាង មកជូតគ្រឿងសំអាងចេញ ពីផ្ទៃមុខអ្នកអោយបានស្អាត បន្ទាប់មក ទើបលាងសំអាតផ្ទៃមុខរបស់អ្នក ជាបន្តទៀត។

៣/ លាងសំអាតមុខដោយទឹកធម្មតា មិនមែនជាក្តៅ និងមិនមែនជាទឹកត្រជាក់៖ ការលាងសំអាតមុខរបស់អ្នក ដោយប្រើទឹកក្តៅ ឬទឹកត្រជាក់ នឹងធ្វើអោយស្បែករបស់អ្នករលាក ស្ងួត និងមានសសៃ។ ការលាងសំអាតមុខជាមួយនឹងទឹកធម្មតា មិនក្តៅ មិនត្រជាក់ ជាជម្រើសល្អបំផុតសម្រាប់ស្បែករបស់អ្នក ជួយលាងសំអាតស្បែករបស់អ្នក បានស្អាតល្អ។

៤/ ដុសលាងស្បែករបស់អ្នកបាន តែកុំយូរពេក៖ ការដុសលាងស្បែកមុខរបស់អ្នកខ្លាំងៗ ឬក្នុងរយៈពេលយូរ នឹងធ្វើអោយស្បែករបស់អ្នកយាធ្លាក់ និងជ្រួញតែប៉ុណ្ណោះ។ នៅពេលយកហ្វូមលាងសំអាតផ្ទៃមុខ ប្រើពេលត្រឹមតែ១នាទីសមល្មម។

៥/ ជូនសំអាតមុខដោយកន្សែងស្អាត៖ នៅពេលលាងសំអាតមុខរួចហើយ សូមជូនសំអាតមុខរបស់អ្នកដោយកន្សែងស្អាត និងជូតស្បែកមុខរបស់អ្នកដោយថ្មមៗ។

 

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត