ខេត្ត​ព្រះសីហនុ និង​ខេត្ត​ស៊ី​ឈាន់​ប្រទេស​ចិននឹង​ក្លាយជា​Sisters City​

13/11/2017 -  511

​ដោយ​មើលឃើញ​ថា ខេត្ត​ព្រះ​ស៊ី​ហ​នុ ជា​តំបន់​កំពុង​មាន​សក្តានុពល​ខ្លាំង ទាំង វិស័យ​ទេសចរណ៍ អចល​ទ្រព្យ និង​កំពុង​បង្កើន​ការវិនិយោគទុន ពី​ចិន​កាន់តែ​ច្រើន​ផង​នោះ ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ គ្រោង​នឹង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី ទីក្រុង​សម្ព័ន្ធភាព Sisters City ជាមួយ​ខេត្ត​ស៊ី​ឈាន់​ប្រទេស​ចិន ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ន៍រ​បស់​ក្រសួង​ទេសចរណ៍​។​
​ទាក់ទង​នឹង​រឿងនេះ លោក​ថោង ខុន បានបង្ហាញ​ក្ដី​រំពឹងថា កិច្ចសហប្រតិបត្តិការ​នេះ ជា​ការនាំ​ទៅដល់​ការសម្រេច​គោលដៅ កម្ពុជា​ទទួលបាន​ទេស​ចរ​ចិន​ចំនួន ២​លាន​នាក់ នៅ​ឆ្នាំ​២០២០​៕ ដោយៈសៅ វិសាល


ព័ត៌មានផ្សេងទៀត