អ៊ីតាលីអាចនឹងបាត់មុខពី World Cup តែគ្រូថាយើងជាអ៊ីតាលី ហើយយើងនឹងឈានទៅវគ្គបន្ត

13/11/2017 -  79

ក្រុមបាល់ទាត់ចាស់វស្សាអាល់សូរី អ៊ីតាលី អាចនឹងបាត់មុខពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក World Cup នាឆ្នាំ ២០១៩ នៅប្រទេសរុស្សីប្រសិនបើពួកគេមិនមានគ្រាប់បាល់ក្នុងទឹកដីខ្លួន។

អ៊ីតាលីបានចាញ់ស៊ុយអែតកាលពីជើងទីមួយ ១-០ បើសិនជាជើងទី២នេះបានត្រឹមស្មើ និងភ្លាត់ចាញ់ នោះក្រុមជើងខ្លាំងដែលធ្លាប់ជាជើងឯក World Cup បួនសម័យកាលនឹងបាត់មុខគួរអោយភ្ញាក់ផ្អើល បំផុត។

ក្រុមម្ចាស់ជើងឯកពិភពលោកបួនសម័យកាល អ៊ីតាលី ត្រូវតែស្តារមុខមាត់អោយបាន ដើម្បីគេចអោយ ផុតពីការធ្លាក់ចេញពីយុទ្ធនាការ World Cup ជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ១៩៥៨។ យោងតាមប្រភពពត៌មាន Sky Sports បានដកស្រងសំដីគ្រូបង្វឹកអ៊ីតាលីលោក Ventura អោយដឹង ថា៖ «យើងត្រូវតែធ្វើរាល់អ្វីៗទាំងអស់នៅថ្ងៃស្អែកនេះ ដូចជាបច្ចេកទេស ស្មារតី និងការប្តេជ្ញាចិត្ត» «យើងបានដឹងពីស្ថានភាពនេះនៅពេលដែលយើងបានស្ថិតក្នុងពូលជាមួយនឹងអេស្ប៉ាញ ដោយដឹងថា យើងនឹងឈានទៅវគ្គ Playoff។ គ្មាននរណាម្នាក់អាចភ្ញាក់ផ្អើលឡើយពេលដែលយើងបានឈាន ដល់ ចំណុចនេះ»។

តើខ្លាចាស់អាល់សូរី អ៊ីតាលី នឹងមានវត្តមានបន្តនៅ World Cup 2019 ដែរឬទេ?

ដោយ៖ អ៊ុំ កុសល

ព័ត៌មានផ្សេងទៀត