ការនេសាទត្រីបាឡែន និងត្រីឌូហ្វីននៅដែលកោះ Faroe Islands

14/11/2017 -  256

នៅដែនកោះ Faroe Islands ការនេសាទត្រីបាឡែន ជាប្រពៃណីនេសាទមួយ ដែលបានចាប់ផ្តើមធ្វើឡើងតាំងតែពីចុងសតវត្សរ៍ទី១៦។

ក្រុមអ្នកអភិរក្សត្រីបាឡែន អោយដឹងថា ការសម្លាប់យ៉ាងឃោឃៅ បានឆក់យកជីវិតត្រីឌូហ្វីន ១៩៨ក្បាល និងត្រីបាឡែន៤៣៦ក្បាល ហើយក្រុមនេះ ក៏បានអំពាវនាវអោយបញ្ចប់ការនេសាទផងដែរ។

ប៉ុន្តែរដ្ឋាភិបាលកោះ Faroe Islands បានការពារប្រពៃណីនេសាទនេះ ដោយនិយាយថា សាច់ត្រីបាឡែន និងខ្លាញ់ត្រីបាឡែន បានចិញ្ចឹមជីវិតអ្នករស់នៅដែនកោះ Faroe Islands ហើយថាការនេសាទវិញ ជាការនេសាទទ្រទ្រង់ មិនប៉ះពាល់ដល់ធនធានត្រី។

កោះ Faroe Islands ឬមានន័យថា កោះចៀម ជាប្រជុំកោះមួយមានកោះចំនួន១៨ ស្ថិតនៅ សមុទ្រAtlantic Ocean ខាងជើង និងជាតំបន់ស្វយ័តរបស់ប្រទេសដាណឺម៉ាក។

 

ដោយ៖ vibe

ព័ត៌មានផ្សេងទៀត