កម្ពុជា​-​ចិន៖ ​ផ្លូវ​ល្បឿន​​លឿន​​ភ្នំពេញ​-​ព្រះសីហនុ​​នឹង​លេច​រូបរាង​ឆាប់ៗនេះ! ​

14/11/2017 -  219

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​រវាង ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង លោក លី ឃឺ​ឈាង នាយករដ្ឋមន្ត្រី នៃ​សាធារណៈ រដ្ឋ​ប្រជាមានិត​ចិន នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ល្ងាច​ថ្ងៃទី​១៣ វិច្ឆិកា ភាគី​ទាំងពីរ បាន​ឯកភាពគ្នា ធ្វើយ៉ាងណា​ពន្លឿ​ន នូវ​គម្រោង​កសាង​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​-​ក្រុងព្រះសីហនុ ឲ្យបាន​ឆាប់​បំផុត​។​

​ការអភិវឌ្ឍន៍​គម្រោង​នេះ មិន​ត្រឹមតែ​ជួយ​ដោះស្រាយ​បញ្ហា ធ្វើ​ចរាចរ​បាន​ងាយស្រួល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ បាន​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច និង​លើកតម្កើង​ជីវភាព​រស់នៅ របស់​ប្រជាជន​កម្ពុជា​ថែមទៀត​ផង​។​

​ទាក់ទង​នឹង ការកសាង​ផ្លូវ​ល្បឿន​លឿន​នេះ លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ធ្លាប់​បាន​បង្ហើប​ឲ្យដឹងថា ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ព្រះសីហនុ អាច​នឹង​ចំណាយ​ថវិការ​សាងសង់ ប្រមាណ ១៩០០​លាន​ដុល្លារ​អាមេរិក​។​

​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ នឹង​ត្រូវ​បាន​វិនិយោគ​១០០% ដោយ​ក្រុមហ៊ុន​ចិន​មួយ ដែល​អាច​នឹង​ចាប់ផ្តើម​សាងសង់ នៅ​ឆ្នាំ​២០១៧​។ ក្រោយ​ការសាងសង់​រួច​ផ្លូវ​មួយ​នេះ នឹង​ជម្រុញ បន្ថែម​នូវ​ការ​អភិវឌ្ឃន៍​ការដឹកជញ្ជូន រវាង​ក្រុង និង​ខេត្ត​ទាំងពីរ ឲ្យមាន​ល្បឿន​កាន់តែ​លឿន​បន្ថែមទៀត​៕ ដោយៈសៅ​វិសាល

ព័ត៌មានផ្សេងទៀត