Rita Ora ពិតជាគ្រោងឈុតសម្លៀកបំពាក់បន្ទប់ទឹក ទៅចូលរួមកម្មវិធីព្រំក្រហម MTV EMAs

14/11/2017 -  133

នាង Rita Ora បានបន្ថែមសម្រស់របស់នាង ជាមួយនឹងគ្រឿងអលង្ការពេជ្រ ដែលមានតម្លៃដល់ទៅ៧,៨លានដុល្លារអាមេរិក។

នាង Rita Ora យ៉ាងណាក៏ដោយបានរក្សាទាំងភាពធម្មតា និងហួសហេតុ នៅក្នុងកម្មវិធីកម្រាលព្រំក្រហម MTV EMAs ដែលជាកម្មវិធីពានរង្វាន់តន្ត្រីអ៊ឺរ៉ុប MTV កាលពីយប់ថ្ងៃអាទិត្យ។

ជាតារាចម្រៀងវ័យ២៦ឆ្នាំ នាង Rita Ora ជាពិធីករ នៅក្នុងកម្មវិធី MTV EMAs ឆ្នាំ២០១៧នេះ បានបង្ហាញវត្តមានចេញមក ដោយការដើរលើកម្រាលព្រំពណ៌ក្រហម ក្នុងឈុតសម្លៀកបំពាក់ ដែលគេប្រើសម្រាប់ស្លៀកទៅ ឬចេញពីបន្ទប់ទឹក ពណ៌ស យ៉ាងវែង ជាមួយនិងស្បែកជើងកែងពណ៌ស ហើយបន្ថែមលើនេះ ក៏មានកន្សែងពណ៌សរុំ សក់របស់នាងទៀតផង។

ក្រៅពីឈុតសម្លៀកបំពាក់ បែបទាក់ទាញការចាប់អារម្មណ៍ ដ៏ភ្ញាក់ផ្អើលនេះ ហើយ នាង Rita Ora បានបន្ថែមគ្រឿងអលង្ការពេជ្រម៉ូឌេល Lorraine Schwartz មានតម្លៃ ៧,៨លានដុល្លារអាមេ រិក ដើម្បីបន្ថែមអោយលើកសម្រស់របស់នាង។

មនុស្សគ្រប់គ្នាបាននាំគ្នានិយាយថា ឈុតសម្លៀកបំពាក់ដែលគេប្រើសម្រាប់ស្លៀកទៅ ឬចេញពីបន្ទប់ទឹក ពណ៌ស យ៉ាងវែងដែលនាង Rita Ora ស្លៀកពាក់នៅក្នុងកម្មវិធី MTV EMAs ជាម៉ាករបស់ Palomo Spain ដែលជាម៉ាកចំណូលចិត្តរបស់តារាចម្រៀងនាង Beyoncé។

ក្រោយមក នាង Ora បានផ្លាស់ប្តូររ៉ូបឈុតវែងទៅជាឈុតខ្លី ហើយប្តូរស្បែកជើងកែងទៅជាស្បែកជើងឃ្លុបវិញ។

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត