ត្រី​បា​ឡែន​ជា​ច្រើន​ក្បាល​ហែល​មក​ទើលើ​ឆ្នេរ​ខ្សាច់​នៅ​កោះ​ស៊ូ​ម៉ា​ត្រា

14/11/2017 -  677

​ត្រី​បា​ឡែន ប្រមាណ​១០​ក្បាល ត្រូវបាន​ក្រុម​ជួយសង្គ្រោះ​ឥណ្ឌូនេស៊ី សង្គ្រោះ​ឲ្យ​រស់រានមានជីវិត បន្ទាប់​ពី​ត្រី​ដែល​មាន​មាឌ​ដ៏​ធំ​ទាំងនេះ បាន​ហែល​មកទើ នៅលើ​ឆ្នេរ​ខ្សាច់ Ujung Kareung ស្ថិត​នៅ​ភាគ​ពាយ័ព្យ កោះ​ស៊ូ​ម៉ា​ត្រា ប្រទេស​ឥណ្ឌូនេស៊ី​។ នេះ​បើ​តាម​ការចុះ​ផ្សារ របស់​សារព័ត៌មាន New York Times នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៤ ខែ​វិច្ឆិកា​នេះ​។​

​យ៉ាងណាក៏ដោយ ជុំវិញ​ករណី​នេះ អ្នកជំនាញ​កំពុង​សិក្សា​ស្រាវជ្រាវ ពី​មូលហេតុ​ពិតប្រាកដ ពី​ភាពមិនប្រក្រតី ដែល​ត្រី​បា​ឡែន​ទាំងនេះ បាន​ហែល​មកទើ នៅ​តំបន់​ខាងលើ​នេះ តែ​មាន​ជម្រៅ​ទឹក​ត្រឹមតែ​៣០០​ម៉ែត្រ​? ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត