ក្បួនថើបកំរិតISO

14/11/2017 -  1701

ធម្មតាទេភាពទាក់ទាញ និងការចាប់ផ្តើមដំបូង គឺមិនអាចគេចផុតឡើយ ពីបបូរមាត់។ ក៏ប៉ុន្តែប្រសិន​បុរសជាដៃគូ ថើបនៅចំណុចនេះ យូរដដែលៗ ខ្លាំងពេក អាចនឹងធ្វើឲ្យដៃគូ នារីធុញទ្រាន់ និងអស់​អារម្មណ៍ក៏ថាបាន។ តើបុរសគួរបន្តទៅកន្លែងណាបន្ទាប់ ដើម្បីផ្លាស់ប្តូរបរិយាកាស?

១. កញ្ចឹងក

កញ្ចឹងកជាចំណុចមួយដែលនារីចូលចិត្ត មិនចាញ់បបូរមាត់ប៉ុន្មានទេ។​លើកសក់របស់នាង​រួចថើបថ្នមៗ​ពីឆ្វេងទៅស្ដាំ និងសព្វបរិវេណនៃកញ្ចឹងក។

២. ចង្កេះខាងក្រោយ

ចង្កេះខាងក្រោយគឺជាប្រភពនៃសរសៃប្រសាទ ដែលភ្ញោចទៅប្រដាប់ភេទ អ្នកអាចភ្ញោច​ចង្កេះ​ខាងក្រោយរបស់នាង ដោយការម៉ាស្សាតិចៗ ឬថើប។

៣. ថ្ងាស

នៅចំណុចនេះបើទោះជាមិនសូវ ផ្តល់នូវភាពស្រើបស្រាប តែវាជាការបង្ហាញថា អ្នកមាន​សម្ពន្ធ័ផ្លូវភេទជាមួយនាង ដោយអមនឹងការស្រឡាញ់ ប្រៀបដូចជាការកសាងទំនុកចិត្ត​ក្នុងអារម្មណ៍ផងដែរ។ បើទោះគ្មានការរួមភេទ អ្នកក៏អាចថើបថ្ងាសនាង​បន្ទាប់ពីនឿយហត់​ការងារពេញមួយថ្ងៃ។

៤. ម្រាមដៃ

ហេតុអ្វីម្រាមដៃ? ព្រោះម្រាមដៃគឺជាចុងបញ្ចប់នៃសរសៃប្រសាទ។ សកម្មភាពដូចជាថើប អង្អែលនូវចំណុចនេះ ថ្វីត្បិតជារឿងមិនអស្ចារ្យ ដែលវាបានបង្ហាញពីការយកចិត្ត ចំពោះនាង​តាំងពីចំណុចនេះឡើង

៥. ត្រចៀក

ការថើបរឺបឺតស្រាលៗនៅចំណុចនេះ គឺជាចំណុចពិសេសមួយនៃភាពស្រើបស្រាល ដែល​បុរសមិនគួរមើលរំលង។រឹតតែពិសេសបើអ្នកអាចខ្សឹបនូវពាក្យផ្អែមល្ហែម ក្នុងកំឡុងនៃប្រតិបត្តិការ។

៦. ក្បាលសុដន់

នេះគឺជាចំណុចពិសេសបន្ទាប់ពីបញ្ចប់ការងារនៅចំណុចខាងលើ។ ក្បាលសុដន់ប្រៀប​ដូចសរសៃភ្ជាប់​ទៅនឹងប្រដាប់ភេទ ហើយបញ្ចូនបន្តទៅដល់ខួរក្បាល ដែលធ្វើអោយនារីងាយទទួលអារម្មណ៍​ស្រើប​ស្រាល។

៧. ប្រដាប់ភេទ គ្លីតូរីស
អ្នកដែលមិនប៉ះពាល់នាងនៅចំណុចនេះ គឺប្រៀបដូចជាមិនបាន​ឲ្យនាង មាន​សេចក្តីសុខស៊ីជម្រៅ យ៉ាងដូច្នោះដែរ។ នេះជាភាពស្និទស្នាល និងការបង្ហាញ ពីការយកចិត្តទុកដាក់ លើសេចក្តីសុខស្រួល របស់នាង។


 

ព័ត៌មានផ្សេងទៀត